ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ទីប្រឹក្សាផ្ទាល់​នាយករដ្ឋមន្រ្តី«ការអភិវឌ្ឍន៍ភ្ជាប់ជាមួយពាក្យជា« និរន្តរ»គឺអភិវឌ្ឍឥតចន្លោះ»

ភ្នំពេញ៖​ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ​នាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន​​ លោក ជុំ កុសល បានថ្លែងរំលឹកជាថ្មីម្តងទៀត តាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួន​លោកថា ការអភិវឌ្ឍន៍ភ្ជាប់ជាមួយពាក្យជា« និរន្តរ»គឺអភិវឌ្ឍឥតចន្លោះ ជានិច្ច ឥតស្រាក ឥតឈប់ ឥតល្ហែ ។

លោក ជុំ កុសល រំលឹកទៀតថា«បើនិយាយពីពេលវេលាដែលកម្ពុជាបាត់បង់ឱកាសគឺជិត​៣០ឆ្នាំ និងចាប់ផ្តើមមានឱកាសពេញលេញក្រោយបញ្ចប់សង្គ្រាមទាំងស្រុងក្នុងឆ្នាំ១៩៩៨។ដូច្នេះឱកាស​អភិវឌ្ឍប្រទេសនិងពេលវេលាបាត់បង់នៅមិនទាន់ស្មើគ្នានៅឡើយទេ ប៉ុន្តែដោយសារតែអំណោយផលល្អពីកត្តាសន្តិភាពនិងស្ថិរភាពក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោហ៊ុន សែន ទើបការអភិវឌ្ឍន៍ប្រទេសមានសន្ទុះលឿនហួសពីការស្មាន»។

លោកបន្ថែមថា នេះគឺជាសច្ចភាព!មានតែមនុស្សប្រើវិចារណញ្ញាណប៉ុណ្ណោះ ដែលមាន​សុភនិច្ឆ័យទទួលស្គាល់ការពិត និយាយពិតពីភាពជាក់ស្តែងនៃកម្ពុជា ៕