ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្មបានជួបប្រជុំជាមួយ​នឹង​​តំណាងអង្គការសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ GIZ

(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្មបានជួបប្រជុំជាមួយ​នឹង​​តំណាងអង្គការសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ GIZ កាលពី​​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ក្រោមអធិបតីភាព លោក​​ ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល ដែលមានការចូលរួមពី សំណាក់ថ្នាក់ដឹកនាំនៃនាយកដ្ឋានកិច្ចការប្រកួតប្រជែងរួមជាមួយ តំណាងរបស់អង្គការ GIZ គឺ៖
– លោក Frank Jettke ប្រធានក្រុមអនុវត្តគម្រោងអាស៊ានរបស់អង្គការ GIZ
– លោកស្រី សេង ដាលីន ទីប្រឹក្សាជាន់ខ្ពស់
– កញ្ញា រី ណូយែល ទីប្រឹក្សាបច្ចេកទេសរបស់អង្គការ GIZ
គោលបំណងនៃកិច្ចប្រជុំពិភាក្សានាព្រឹកនេះគឺ ដើម្បីប្រគល់នូវកំណត់ហេតុរួមគ្នា (Agreed Minute) សម្រាប់អនុវត្តគម្រោង COMPETE ដែលនឹងផ្តល់នូវជំនួយបច្ចេកទេសដល់ការអភិវឌ្ឍវិស័យប្រកួតប្រជែងរបស់កម្ពុជា។
អគ្គនាយកបានថ្លែងអំណរគុណដល់អង្គការ GIZដែលជានិច្ចកាលតែងតែផ្ដល់នូវការយកចិត្តទុកដាក់ និងជំនួយបច្ចេកទេសជូនដល់មន្ត្រីនៃនាយកដ្ឋានកិច្ចការប្រកួតប្រជែងក៏ដូចជាអគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីពង្រឹងនូវសមត្ថភាពមន្ត្រីទាំងអស់តាមរយៈការផ្ដល់ឱកាសក្នុងការចូលរួម សិក្ខាសិលានៅក្រៅប្រទេសក៏ដូចជាសិក្ខាសាលាបណ្ដុះបណ្ដាលនៅក្នុងស្រុក។ លោក Frank Jettke តំណាងរបស់អង្គការ GIZ ក៏បានបញ្ជាក់ថា អង្គការ GIZ នឹងបន្តផ្ដល់នូវជំនួយក៏ដូចជាការបណ្ដុះបណ្ដាលនានា ដើម្បីពង្រឹងដល់សមត្ថភាពមន្ត្រីរបស់អគ្គនាយ​កដ្ឋានកាំកុងត្រូលបន្តទៀតក្នុងការអនុវត្តច្បាប់ប្រកួតប្រជែងដែលនឹងត្រូវបានអនុម័តដោយ រាជរដ្ឋាភិបាលនាពេលដ៏ខ្លីខាងមុខនេះ។
អគ្គនាយកក៏បានជម្រាបតំណាងរបស់អង្គការ GIZ អំពីអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំពីវិធានការក្នុងការទប់ស្កាត់នូវការរាលដាលនៃជំងឺរលាតសួត COVID-19 ក្នុងនោះផងដែរដើម្បីអនុវត្តនូវអនុសាសន៍នេះ ឯកឧត្តមអគ្គនាយកបានជូនក្រមាដល់តំណាងរបស់អង្គការ GIZ ដើម្បីលោកអាចប្រើប្រាស់ជាគុណប្រយោជន៍សម្រាប់សុខភាពផ្ទាល់ខ្លួន៕