ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ្នកជំនួញម្នាក់បាន​ដឹកដៃភរិយាយកថវិកានិង​គ្រឿងឧបភោគបរិភោគមួយចំនួន​ប្រគល់ជូន​​លោក បេន ដែលជាសកម្មជនការពារព្រៃឈើនិងសត្វព្រៃ ក្នុងភូមិ​សា​ស្ត្រខេត្តព្រះវិហារ

ព្រះវិហារ៖អ្នកជំនួញម្នាក់បាន​ដឹកដៃភរិយាយកថវិកានិង​គ្រឿងឧបភោគបរិភោគមួយចំនួន​ប្រគល់ជូន​​លោក បេន ដែលជាសកម្មជនការពារព្រៃឈើនិង សត្វព្រៃ ក្នុងភូមិ​សា​ស្ត្រខេត្តព្រះវិហារនៅថ្ងៃទី៣១ ខែមីនានេះ។​
អ្នកជំនួញខាងលើ​នេះគឺ ឈ្មោះ លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា និង​លោកជំទាវ នង ស្រីពេជ្រ ដែលអ្នកទាំងពីរ​កំពុងតែ​​កាន់​កាប់ជំនួញក្រុមហ៊ុន​​ ហាងបញ្ចាំ​​និង​អចលនទ្រព្យ​​​។​
លោកឧកញ៉ា វិចិត្រដារ៉ា លើក​ឡើងថា «ថ្ងៃនេះជាថ្ងៃ ខួបចំរើនវ័យរបស់ខ្ញុំ31/03/2022 ខ្ញុំសូមផ្លាស់​ប្តូរពី​ការជប់លាង ជួបជុំយកថវិកាចូលរួមរួមជាមួយលោកបេន មានមី កញ្ចប់៥ កេសទឹកក្រូចនិង ភេសជ្ជៈគោជល់៥កេសថវិការ៥០០ដុល្លា ជូនគាត់ ដែលជាសកម្មជនការពារព្រៃឈើនិងសត្វព្រៃ ក្នុង ភូមិសាស្ត្រខេត្តព្រះវិហារ ។
អ្នកជំនួញខាងលើ​បាន​​រំលឹកថា​ សូមអបអរសាទរដល់លោកបេន និងក្រុមគ្រួសារដែលត្រូវបាន​​ព្រះ​មហាក្សត្រសព្វព្រះរាជហឫទ័យផ្តល់ជូននៅសញ្ជាតិកម្ពុជាជូនគាត់ទាំងគ្រួសារផងដែរ​។