ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកជំទាវ អេង លីគង់ ចប់អាណត្តិជាស្ថាពរពីប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា ចំពេលខួបទី10នៃការបង្កើតសមាគម

ភ្នំពេញ:លោកជំទាវ អេង លីគង់ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា អាណត្តិទី3ត្រូវបានបញ្ចប់ជាស្ថាពរកាលពីថ្ងៃទី31ខែមីនាឆ្នាំ2022ដែលចំពេលខួបទី10នៃការបង្កើតសមាគមសហគ្រិនស្ត្រីកម្ពុជានេះទ្បើង។
លោលជំទាវបសនថ្លែងសារថា”កាតព្វកិច្ចរបស់នាងខ្ញុំជាប្រធានសមាគមស ហគ្រិនស្ត្រីកម្ពុជាអាណត្តិទី 3ត្រូវបានបញ្ចប់ជាស្ថាពរនាថ្ងៃទី 31 ខែមីនាឆ្នាំ 2022ដែលជាខួបទី10 នៃការបង្កើតសមាគមសហគ្រិនស្ត្រីកម្ពុជានេះទ្បើង។
អនុស្សាវរីយ៍ទាំងអស់ នឹងនៅលើរូបគំនូរមួយផ្ទាំងនេះជាការចងចាំ” ។

លើសពីនេះលោកជំរាបបន្ថែមថា ខ្ញុំពិតជារំភើបណាស់ពេលដឹងថាត្រូវចំណាយ ពេលដល់ទៅជាងពីរឆ្នាំដើម្បីចាក់រូបដោយអំបោះ(cross stitch) ជូនជាអនុស្សាវរីយ៍នៅថ្ងៃចប់អាណត្តិនេះដែល ធ្វើឡើងដោយសេចក្តីអត់ធ្មត់និងស្រលាញ់អស់ពីបេះដូង។
សមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA )ត្រូវបានបង្កើតឡើងដោយមានការ ចូលរួមពីក្រសួងកិច្ចការនារី លោកស្រី លីលី សម្បត្តិ និងឯឧ សុក ស៊ីផាន់ណាតាំងពីឆ្នាំ ២០១០ហើយត្រូវបានប្រកាសជាផ្លូវការក្នុងឆ្នាំ២០១២។
សមាគមនេះ មានដំណើរការអស់រយៈពេលយូរឆ្នាំណាស់មកហើយ។ហើយក៏ ទទួលបានសម្មិទ្ធិផលជាច្រើន ពីមួយអាណត្តិទៅមួយអាណត្តិផងដែរសមាគមមួយនេះគឺជួយអោយ ស្រីដែលជាសហគ្រិនទាំងអស់នៅក្នុងប្រទេសកម្ពជា អាចជួបគ្នាចែករំលែក និងផ្តល់មេរៀនល្អៗនៅក្នុងការរកស៊ីអោយគ្នាទៅវិញទៅមក ។
នៅក្នុងកិច្ចប្រជុំសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅបន្តឆ្នាំ ២០២២និងខួបអនុស្សាវរីយ៍ឆ្នាំទី ១០ របស់សមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) ដោយមានការចូលរួមពីជំទាវឧកញ៉ា កែវ មុំ ប្រធានសមាគម សហគ្រិនស្រ្តីកម្ពុជា លោកជំទាវ អេង លីគង់ ឯកឧត្តម លោកឧកញ៉ា ទីប្រឹក្សាកិត្តិយស សមាជិកក្រុមប្រឹក្សាភិបាល និងសមាជិកសហគ្រិនស្ត្រី នៃសមាគមសហគ្រិន ស្រ្តីកម្ពុជា ព្រមទាំង លោកជំទាវ និងឯកឧត្តម ដែលអញ្ជើញពីក្រសួងពាក់ព័ន្ធជាច្រើនរូបទៀត ។