ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ចិនបន្តផ្អាកដំឡើងតម្លៃពន្ធនាំចូលរថយន្តពីសហរដ្ឋអាមេរិក

ក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិន បានប្រកាស ផ្អាកការដំឡើងតម្លៃពន្ធលើការនាំចូលរថយន្តពីសសហរដ្ឋអាមេរិកជាបន្តទៀត ខណៈដែលមេដឹកនាំអាមេរិក បានប្រកាសពន្យាពេលដំឡើងតម្លៃពន្ធលើការនាំចូលទំនិញពីចិនដែរ ។

ចិនបានសម្រេចដំឡើងតម្លៃពន្ធនាំចូលរថយន្តពីសហរដ្ឋអាមេរិកក្នុងអត្រា២៥% ដែលជាការសងសឹកគ្នាទៅវិញទៅមកជាមួយសហរដ្ឋអាមេរិកក្នុងសង្គ្រាមពាណិជ្ជកម្ម ប៉ុន្តែការដំឡើងតម្លៃពន្ធនាំចូលរថយន្តពីអាមេរិកនេះ ត្រូវបានផ្អាកវិញចាប់តាំងកាលពីខែធ្នូ ឆ្នាំ២០១៨កន្លងទៅ ។

នៅពេលបច្ចុប្បន្ននេះ មន្ត្រីចិន និងអាមេរិក កំពុងជួបចរចាគ្នាស្តីពីវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅឡើយ ក្រោយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចង់បានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ៕