រុស្ស៊ី៖លោក ខុនស្តានទីន ហ្សាទូលីន(Konstantin Zatulin)គឺជាអនុប្រធានទី១គណៈកម្មាធិការទទួលបន្ទុកកិច្ចការ និងទំនាក់ទំនងរបស់ CISជាមួយបងប្អូនជនរួមជាតិ ប្រចាំរដ្ឋសភារុស្ស៊ី បាននិយាយថា វិបត្តិអ៊ុយក្រែន ត្រូវបានញុះញង់ដោយសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិច ស្របពេលដែលពួកគេ ព្យាយាមប្រើប្រាស់ទីក្រុងគីវ ដើម្បីទប់ទល់ជាមួយរុស្ស៊ី ។
លោក ហ្សាទូលីន កត់សំគាល់ឃើញថា អង្គការណាតូ ដឹកនាំដោយសហរដ្ឋអាមេរិក មិនបានអើពើនឹងផលប្រយោជន៍សន្តិសុខរុស្ស៊ី ដោយពង្រីកកងកម្លាំងរបស់ខ្លួនឥតឈប់ឈរទៅភាគខាងកើតអឺរ៉ុប ។
លោកបន្តថា ក្រោយការដួលរលំអតីតសហភាពសូវៀតក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ សហរដ្ឋអាមេរិក អភិវឌ្ឍទំនាក់ទំនងជាមួយក្រុមមេដឹកនាំរុស្ស៊ី ហើយនិងសន្យាជាច្រើនលើកថា ការរំលាយសហភាពសូវៀត មានន័យស្មើនឹងការព្យាយាមសាងទំនាក់ទំនងថ្មី ជាកន្លែងដែរជម្លោះ និងការប្រកួតប្រជែង នឹងត្រូវរំលាយដូចគ្នា ។
លោក ហ្សាទូលីន និយាយទៀតថា ពួកគេនិយាយថា ពួកយើងទាំងអស់គ្នារស់នៅក្នុងពិភពលោកតែមួយ ហើយផលប្រយោជន៍រុស្ស៊ី និងប្រពលរដ្ឋពួកគេ នឹងត្រូវការពារ ។ ទោះបីជាយ៉ាងណាក៏ដោយក្នុងពេលនេះដែរ អង្គការណាតូ ដឹកនាំដោយអាមេរិក ធ្វើគ្រប់យ៉ាងដើម្បីពង្រីកកងកម្លាំងរបស់ខ្លួនទៅភាគខាងកើតជាច្រើនលើករបស់ពួកគេ ។
លោកបានកត់សំគាល់ឃើញទៀតថា សហរដ្ឋអាមេរិកតែងតែបន្តអនុវត្តគោលនយោបាយទប់ទល់ជាមួយរុស្ស៊ី ហើយបានធ្វើឲ្យអ៊ុយក្រែន ក្លាយជាការគំរាមកំហែងឥតឈប់ឈរដល់រុស្ស៊ី ។
លោក ហ្សាទូលីន និយាយថា គ្មានអាថ៌កំបាំងនោះទេដែលថា សហរដ្ឋអាមេរក និងប្រទេសលោកខាងលិចផ្សេងទៀត បានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងអ៊ុយក្រែន ។
ពួកគេបានព្រងើយកន្តើយការពឹងផ្អែកសេដ្ឋកិច្ចរវាងរុស្ស៊ី និងអ៊ុយក្រែន ហើយជំរុញឲ្យអ្នកក្រោយក្លាយជាប្រទេសទប់ទល់ជាមួយអ្នកមុន ។ អ្វីទាំងអស់ដែលសហរដ្ឋអាមេរិក កំពុងធ្វើ គឺញុះញង់ឲ្យមានការប្រឈមដាក់គ្នារវាងរុស្ស៊ី និងអ៊ុយក្រែន ។
លោកគត់សំគាល់ឃើញថា សហរដ្ឋអាមេរក មិនបានខ្វាយខ្វល់ពីអនាគតប្រជាពលរដ្ឋអ៊ុយក្រែននោះទេ ហើយរបៀបវារៈភូមិសាស្រ្តនយោបាយរបស់ពួកគេ គឺធ្វើឲ្យរុស្ស៊ីទន់ខ្សោយ និងគាបសង្កត់គូប្រកួតរបស់ខ្លួន ៕