ភ្នំពេញ៖ មន្រ្តីជំនាញ ក.ប.ប.នៃសាខាតាកែវនិងខេត្តរាជធានីភ្នំពេញនៅថ្ងៃទី២២ និង២៣ ខែមេសា ឆ្នាំ២០២២នេះ បានធ្វើការដកហូតនូវទំនិញមិនមានអនុលោមភាពចំនួន ២៩គីឡូក្រាមន្ថែមទៀត។
ទំនិញដែលបានដកហូតទាំងអស់នោះគឺបានមកពីទំនិញចរាចរលក់នៅលើទីផ្សារ ក្នុងពេលប្រតិបតិ្តការត្រួតពិនិត្យទំនិញជាប្រចាំរបស់មន្រ្តីជំនាញ ក.ប.ប.ដើម្បីការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ ទប់ស្កាត់ការចរាចរទំនិញគ្រប់ប្រភេទដែលមិនមានអនុលោមភាព ជាហេតុបណ្ដាលឱ្យប៉ះពាល់សុខភាពនៅពេលទទួលទាន។
ម្ចាស់ទំនិញដែលមិនមានអនុលោមភាពខាងលើត្រូវបានមន្រ្តីជំនាញធ្វើការពិន័យទៅតាមនីតិវិធី និងដកហូតទំនិញទាំងនោះយកមករក្សាទុកដើម្បីកម្ទេចចោលនាពេលក្រោយ។