ក្នុងរយៈពេលជាងមួយសប្តាហ៍កន្លងមកនេះ បរិយាកាសកខ្វក់ បានវាយប្រហារយ៉ាងខ្លាំងលើខេត្ត ឈៀងម៉ៃ ប្រទេសថៃ ដែលនាំឲ្យលោកនាយករដ្ឋមន្ត្រី Prayuth Chan-o-cha បានប្រកាសទុកពេល ៧ ថ្ងៃឲ្យក្រុមអាជ្ញាធរនៅខេត្ត ឈៀងម៉ៃ សម្អាតបរិយាកាសកខ្វក់ឲ្យស្អាត ខណៈដែល បរិយាកាសកខ្វក់កើតមានកាន់តែច្រើននៅក្នុងខេត្តនេះ ។
មន្ត្រីស្ថាប័នសន្ទស្សន៍គុណភាពបរិយាកាស (Air Quality Index) បានឲ្យដឹងថា សម្ពាធបរិយាកាសកខ្វក់ កើតមានកាន់តែខ្លាំងនៅតំបនភាគខាងត្បូងនៃប្រទេសថៃ មាននៅខេត្ត ឈៀងម៉ៃជាដើម ។
មន្ត្រីដដែលបានបន្តថា បរិយាកាសកខ្វក់នៅខេត្ត ឈៀងម៉ៃ បានកើតឡើងដោយសារ ភ្លើងឆេះព្រៃ រួមផ្សំនឹងអាកាសធាតុក្តៅហួតហែង ដែលនាំឲ្យមានធូលីហុយជាលំដាប់ ទើបបង្កើតចេញជាបរិយាកាសកខ្វក់បែបនេះ ៕