ប្រជាពលរដ្ឋរបស់ប្រទេសម៉ិកស៊ិក និងសហរដ្ឋអាមេរិក បានបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំង ចំពោះផលប៉ះពាល់ដល់ការប្រកបមុខរបរប្រចាំថ្ងៃរបស់ខ្លួន ខណៈដែលប្រ ធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគម្រាមបិទច្រកព្រំដែនរវាងប្រទេសទាំងពីរនៅពេលខាងមុខ ។
លោក អែល ប៉ាសូ (El Paso) អ្នកលក់ឥវ៉ាន់សម្រាប់ភ្ញៀវទេសចរនៅតាម ព្រំដែនម៉ិកស៊ីក- អាមេរិក បានឲ្យដឹងថា ការប្រកបមុខរបរប្រចាំថ្ងៃរបស់លោក គឺពឹងផ្អែកលើភ្ញៀវទេសចរ ដែលទៅកម្សាន្តនៅព្រំដែន ។
លោក អែល ប៉ាសូ បានបន្ថែមថា ការប្រកបមុខរបរនៅតាមព្រំដែននឹងមិនដំណើរការ ប្រសិនបើលោក ត្រាំ បិទច្រកព្រំដែន ដោយសារតែគ្មានភ្ញៀវទេសទៅកម្សាន្តតំបន់នេះ ទាំងខាងម៉ិកស៊ិក និងទាំងខាងអាមេរិក ៕