ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បរិយាកាសកខ្វក់នៅថៃ អាចប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ

ក្នុងរយៈពេលជាងមួយសប្តាហ៍កន្លងមកនេះ បរិយាកាសកខ្វក់ បានវាយប្រហារយ៉ាងខ្លាំងលើខេត្ត ឈៀងម៉ៃ ប្រទេសថៃ ដែលនាំឲ្យលោកនាយករដ្ឋមន្ត្រី  Prayuth Chan-o-cha បានប្រកាសទុកពេល ៧ ថ្ងៃឲ្យក្រុមអាជ្ញាធរនៅខេត្ត ឈៀងម៉ៃ សម្អាតបរិយាកាសកខ្វក់ឲ្យស្អាត ខណៈដែល បរិយាកាសកខ្វក់កើតមានកាន់តែច្រើននៅក្នុងខេត្តនេះ ។

មន្ត្រីស្ថាប័នសន្ទស្សន៍គុណភាពបរិយាកាស (Air Quality Index) បានឲ្យដឹងថា សម្ពាធបរិយាកាសកខ្វក់ កើតមានកាន់តែខ្លាំងនៅតំបនភាគខាងត្បូងនៃប្រទេសថៃ មាននៅខេត្ត ឈៀងម៉ៃជាដើម ។

មន្ត្រីដដែលបានបន្តថា បរិយាកាសកខ្វក់នៅខេត្ត ឈៀងម៉ៃ បានកើតឡើងដោយសារ ភ្លើងឆេះព្រៃ រួមផ្សំនឹងអាកាសធាតុក្តៅហួតហែង ដែលនាំឲ្យមានធូលីហុយជាលំដាប់ ទើបបង្កើតចេញជាបរិយាកាសកខ្វក់បែបនេះ ៕