ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មន្ត្រី ក.ប.ប.បន្តការអនុវត្តវិធានការលើអំពើមិនសុចរិតក្នុងធុរកិច្ចប្រេងឥន្ធនៈ

ភ្នំពេញ៖ មន្ត្រីស៊ើបអង្កេតនៃសាខា ក.ប.ប. រាជធានីភ្នំពេញ ខេត្តស្វាយរៀង និងខេត្តកំពង់ចាម កាលពី​ថ្ងៃទី២-៣ ខែឧសភា ឆ្នាំ២០២២បានបន្តចុះអង្កេត និងតាមដានតម្លៃប្រេងឥន្ធនៈ ការពារក្រែងមានការដាក់លក់ក្នុងតម្លៃខុសពីសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ទន្ទឹមនឹងនោះ មន្ត្រីយើងក៏បានធ្វើការត្រួតពិនិត្យអនុលោមភាពជាក់ស្តែងលើស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ជៀសវាងការរកស៊ីមិនសុចរិតណាមួយកើតមានឡើង នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ជាលទ្ធផលមន្ត្រីជំនាញពុំបានរកឃើញមានស្ថានីយ/ដេប៉ូប្រេងឥន្ធនៈដាក់លក់ក្នុងតម្លៃខុសនឹងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនោះទេ ដោយឡែកតាមរយៈការត្រួតពិនិត្យជាក់ស្តែងលើស្ថានីយ/ដេប៉ូប្រេងឥន្ធនៈចំនួន ១០ទីតាំង មន្ត្រីជំនាញបានរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន៣ មិនមានអនុលោមភាព ដែលឆ្លុះបញ្ចាំងពីអំពើមិនសុចរិតក្នុងធុរកិច្ចរបស់ម្ចាស់ដេប៉ូខាងលើ ដូចនេះមន្ត្រីជំនាញបានចាត់វិធានការតាមច្បាប់ភ្លាមៗ។