ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព្រលានយន្តហោះនៅកម្ពុជា ក្នុងមួយឆ្នាំៗទទួលបានភ្ញៀវទេសចរជាង១០លាន់នាក់

ជារៀងរាល់ថ្ងៃ កម្ពុជាមានតម្រូវការផ្នែកហោះហើរបន្ថែមទៀត ព្រោះបច្ចុប្បន្ននេះយើងភ្ជាប់បានចំនួន៨ប្រទេសរួចមកហើយ យើងនៅខ្វះតែ២ប្រទេសទៀតតែប៉ុណ្ណោះ គឺប្រទេសឥណ្ឌូណេស៊ី និងប៊្រុយណេ។ ហើយភាគច្រើនជនជាតិហ្វីលីពីន ដែលធ្វើដំណើរមកប្រទេសកម្ពុជា តាមជើងហោះហើយមាន៥ដងក្នុងមួយសប្ដាហ៍។

លោកពេជ្រ សុប៉ុនតារា ប្រធានផ្នែកពង្រីកការហោះហើរ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបញ្ជាក់ថា ជាទូទៅយើងខិតខំជួយសម្រួលដល់ជើងហោះហើររបស់ពួកគេ ឲ្យមានភាពងាយស្រួលតាមអ្វីដែរអាចធ្វើទៅបាន។ ប៉ុន្តែចិននៅតែជាប់ចំណាប់ថ្នាក់លេង១ ក្នុងចំណោមភ្ញៀវទេសចរទាំងអស់។

លោកបន្ថែមថា ចំពោះគោលនយោបាយរបស់រដ្ឋាភិបាល គឺចង់ឲ្យយើងជួយគ្នាទៅវិញទៅមក ដើម្បីទទួលបានចំនួនភ្ញៀវទេសចរ ឲ្យបានកាន់តែច្រើន យ៉ាងហោចណាស់គឺ២លាន់នាក់ក្នុងមួយឆ្នាំ ដោយពឹងផ្អែកលើទីផ្សាររួម។

ប៉ុន្តែក្នុងវិស័យឯកជនយើងមានវិធានការមួយសម្រាប់ទប់ស្កាត់លើបញ្ហាខាងមុខ ព្រោះថាការទំនាក់ទំនងនយោបាយនឹងនយោបាយ អាចនឹងមានភាពប្រែប្រួល ដូច្នេះហើយយើងធ្វើការផ្ចាប់ទំនាក់ទំនងរវាងចិន និងជប៉ុនបន្ថែមទៀត។

លោកពេជ្រ សុប៉ុនតារា បានឲ្យដឹងទៀតថា បើគិតពីព្រលានយន្តហោះនីមួយៗ ក្នុងមួយឆ្នាំៗយើងទទួលបានភ្ញៀវទេសចរសរុបចំនួន១០លាន់នាក់ កាលពីឆ្នាំ២០១៨ ចំនួនភ្ញៀវទេសចរសរុបនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញគឺចំនួន៥លាន់នាក់ និងសៀមរាបចំនួន៤លាន់នាក់។ ចំពោះការពង្រីកជើងហោះហើរយើងនៅតែធ្វើការពង្រីកទៅមុខទៀត៕