(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារបន្ត ក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.»ុ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី ជាអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី ខេត្ត និងសហការី។
ក្នុងកិច្ចប្រជុំនេះ ក៏មានពិធីប្រកាសតែងតាំង និងសម្រួលភារកិច្ចមន្រ្តីរាជការ ចំនួន ២៣រូប ផងដែរ។
លោកប្រតិភូក៏បានផ្ដល់អនុសាសន៍ណែនាំដល់មន្រ្តីរាជការទាំងអស់ ដែលទើបទទួលបានការតែងតាំងថ្មី ឱ្យខិតខំបំពេញការងារដោយការយកចិត្តទុកដាក់ និងសហការគ្នាក្នុងការបំពេញភារកិច្ច។