ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសអូទ្រីស Austrian airline group និងក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសចិន Ehang Inc បានហោះហើរបង្ហាញយន្តហោះធុនតូចប្រភេទថ្មី សម្រាប់ដឹកអ្នកដំណើរតាមផ្លូវអាកាសនៅពេលខាងមុខ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់អតិថិជន ។
យន្តហោះដឹកអ្នកដំណើរធុនតូចនេះ ឈ្មោះ អឺហាង ២១៦ (Ehang 216) ជាប្រភេទយន្តហោះគ្មានមនុស្សបើកបរ ដែលអាចដឹកមនុស្សបានពីរនាក់ និង អាចហោះហើរក្នុងល្បឿនពី១២០ ទៅ១៥០គីឡូម៉ែត្រក្នុងមួយម៉ោង ។
លោក ដឺរិក យីហ្វាង (Derrick Yifang) សហស្ថាបនិក និងជាប្រធានក្រុមហ៊ុន អឺហាង បានឲ្យដឹងថា យន្តហោះធុនតូចនេះ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងទីក្រុង ។
លោក ដឺរិក យីហ្វាង បានបន្តថា យន្តហោះធុនតូច អឺហាង ត្រូវបានផលិតឡើងសម្រាប់បំពេញតម្រូវការអតិថិជន ដែលចង់ធ្វើដំណើរតាមផ្លូវអាកា សក្នុងទីជិត ក្នុងចម្ងាយជាង២៥០គីឡូម៉ែត្រ ៕