ភ្នំពេញ: សន្តិបណ្តិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងារអន្តរក្រសួងដើម្បីសិក្សារៀបចំបង្កើតនិងដំឡើងកម្រិតច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាមនៅព្រឹកថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២២នេះបានដឹកនាំកិច្ចប្រជុំអន្តរក្រសួងនៅទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំគឺក្នុងគោលដៅ ការរៀបចំបង្កើតនិងដំឡើងម្រិតច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាមដែលមានសមាសភាពមកពីក្រសួងមហាផ្ទៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម។
លើសពីនេះ ការសិក្សាបង្កើតនិងដំឡើងកម្រិតច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ហើយរាជរដ្ឋាភិបាលមានទិសដៅសម្រួលដល់ ផលប្រ យោជន៍នៃប្រទេសទាំងពីរលើវិស័យទេសចរណ៍លំហូរសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
សមាជិកក្រុមការងារដែលជាអភិបាលនៃគណៈអភិបាលខេត្តជាប់ព្រំដែនប្រទេសវៀតណាមបានលើកឡើងពីចំណុចវិជ្ជមាន និងផលលំបាកក្នុងការដោះដូរលក់ផលិតផលកសិកម្ម ព្រមទាំងការស្នើសុំដំឡើងកម្រិតច្រកទ្វារព្រំដែនគោកពីភាគីវៀតណាម។
ក្រុមការងារបានសម្រេច និងឯកភាពបែងចែកក្រុមចុះពិនិត្យដោយផ្ទាល់តាមបណ្តាខេត្តជាប់ព្រំដែនប្រទេសវៀតណាម ដែលមានច្រកតំបន់ និងច្រកទ្វេរភាគីសិក្សាឲ្យបានល្អិតល្អន់ អំពីផលចំណេញដល់ប្រយោជន៍ជាតិ។