ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋាន ក.ប.ប.នៃក្រសួងពាណិជ្ជកម្មបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ«ស្តីពីកិច្ចការហាឡាលកម្ពុជា»នៅខេត្តសៀមរាប

ខេត្តសៀមរាប៖អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ«ក.ប.ប.»នៃក្រសួងពាណិជ្ជកម្មនៅថ្ងៃព្រហស្បតិ៍ទី១៦ ខែមិថុនា ឆ្នាំ២០២២នេះបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ«ស្តីពីកិច្ចការហាឡាលកម្ពុជា»នៅខេត្តសៀម រាប ។
សិក្ខាសាលានេះមានការចូលរួមជាអធិបតីពី លោក ស៊ិន ស៊ីដេត អគ្គនាយករង អគ្គនាយកដ្ឋាន ក.ប.ប.តំណាងរបស់លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.និងជាសមាជិកនៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា «គ.ត.ផ.ហ.ក.»លោក នាក់ ណេរ៉ុន អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប។
ក្រៅពីនេះដោយសមាសភាពចូលរួមពីក្រុមឯកទេសផលិតផលហា ឡាលកម្ពុជា មន្ទីរពាណិជ្ជកម្ម រដ្ឋបាលខេត្តសៀមរាប មន្ទីរជុំវិញខេត្ត ក្រុមហ៊ុន សហគ្រាស សណ្ឋាគារ ភោជនីយដ្ឋាន សិប្បកម្ម និងនិស្សិត ប្រមាណជិត១០០នាក់។
សិក្ខាសាលានេះ គឺជាវេទិកាមួយដ៏មានសារៈសំខាន់ក្នុងគោល បំណង ផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងពីអត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជាបទប្បញ្ញត្តិពាក់ព័ន្ធនីតិវីធីនៃការដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារហា ឡាលកម្ពុជា ស្ថាប័នមានសមត្ថកិច្ចទទួលបន្ទុកក្នុងការគ្រប់គ្រងកិច្ចការហាឡាល និងជំរុញការធ្វើពាណិជ្ជកម្មផលិតផលហាឡាលរបស់កម្ពុជាជាពិសេសការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់និងពិភព លោក។

សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេល០៥ឆ្នាំ (២០១៧-២០២២) ប្រទេសកម្ពុជាមានតែសហគ្រាស ក្រុមហ៊ុន ចំនួន១២៣ ដែលទទួលបានវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារហាឡាលកម្ពុជា (បើគិតជាមុខទំនិញសរុបមានចំនួន ៨២៣មុខទំនិញ) ដែលជាចំនួនមួយតិចតួចនៅឡើយ ក្នុងន័យនេះសិក្ខាសាលាផ្សព្វផ្សាយ «ស្តីពីកិច្ចការហាឡាលកម្ពុជា» នាថ្ងៃនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេក ទេសស្តង់ដារហាឡាលកម្ពុជារបស់សហគ្រាស ក្រុមហ៊ុន និងសេវាកម្ម ក្នុងខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍របស់កម្ពុជា ក្នុងការទទួលភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសភ្ញៀវទេសចរណ៍ដែលជាជនជាតិឥស្លាម។
ជាមួយគ្នានេះដែរទន្ទឹមនឹងការលើកទឹកចិត្តឱ្យមានការអភិវឌ្ឍផលិត ផលហាឡាលនៅកម្ពុជានិងដើម្បីកសាងទំនុកចិត្ត ការពារអ្នកប្រើប្រាស់ និងចូលរួមលើកកម្ពស់ការធ្វើពាណិជ្ជកម្មផលិតផលហាឡា ល និងសេវាកម្មហាឡាល ប្រកបដោយសមភាព និងសុចរិតភាព។
អគ្គនាយកដ្ឋាន ក.ប.ប.នៃក្រសួងពាណិជ្ជកម្មក៏មានតួនាទីសំខាន់ដែរក្នុងការ ស៊ើបអង្កេត ស្រាវជ្រាវនិងបង្រ្កាបការក្លែងបន្លំ នូវការប្រើប្រាស់ស្លាក/សញ្ញាហាឡាលកម្ពុជាដែលមិនបានដាក់ពាក្យស្នើសុំត្រួតពិនិត្យវាយតម្លៃ និង/ឬពុំទទួលបានការអនុញ្ញាតពី គណៈកម្មាធិការ ត្រួតពិនិត្យ ផលិតផលហាឡាលកម្ពុជា «គ.ត.ផ.ហ.ក.» ។