យ៉ាងហោចណាស់មនុស្សចំនួន១៣នាក់ ដែលភាគច្រើនជាកុមារបានបាត់បង់ជីវិត និងមនុសុ្សប្រមាណជិយ១០០នាក់ផ្សេងទៀតបានរងរបួស ក្នុងការវាយប្រហារតាមអាកាសពីសំណាក់កងកម្លាំងចម្រុះអន្តរជាតិដឹកនាំដោយប្រទេសអារ៉ាប៊ី សាអូឌីត នៅប្រទេសយេមែន កាលពីថ្ងៃអាទិត្យ ទី០៧ ខែមេសា ឆ្នាំ២០១៩នេះ ។
ប្រភពដដែលបានបន្តថា កងកម្លាំងចម្រុះអន្តរជាតិ បានវាយប្រហារតាមអាកាសលើសាលារៀនមួយកន្លែងនៅទីក្រុង Sanaa នៃប្រទេសយេមែន ខណៈដែលកុមារកំពុងសិក្សា និងបានបាត់បង់ជីវិតដោយគ្មាកំហុសបន្តិចសោះ ។
កងកម្លាំងចម្រុះអន្តរជាតិ ដឹកនាំឲ្យអារ៉ាប៊ី សាអូឌីត បានវាយប្រហារតាមអាកាសសំដៅសម្លាប់ក្រុមសកម្មប្រយុទ្ធរបស់ពួកឧទ្ទាម ហ៊ូទី ដែលគាំទ្រដោយអ៊ីរ៉ង់ ប៉ុន្តែជនរងគ្រោះពិតប្រាកដ គឺកុមារស្លូតត្រង់ទៅវិញ ៕