ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ផាន អូន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសម្របសម្រួលសន្និសីទស្តីពីកិច្ចការពារ អ្នកប្រើប្រាស់ អាស៊ានលើកទី ៣

(រាជធានីភ្នំពេញ)៖ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ និងសហការី នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសម្របសម្រួលសន្និសីទស្តីពីកិច្ចការពារ អ្នកប្រើប្រាស់ អាស៊ានលើកទី៣ “Coordinating Meeting on the «3rd ASEAN Consumer Protection Conference»”តាមប្រព័ន្ធអនឡាញដែលសន្និសីទស្តីពីកិច្ចការពារ អ្នកប្រើប្រាស់អាស៊ានលើកទី៣គ្រោងនឹងរៀបចំនៅថ្ងៃទី ២៨ ខែមិថុនាឆ្នាំ២០២២ខាងមុខ។

កិច្ចប្រជុំនេះត្រូវបានរៀបចំដោយលេខាធិការដ្ឋានអាស៊ាន និងមានការអញ្ជើញចូលរួមពីសំណាក់បណ្តាប្រទេសដែលជាសមាជិកនៃគណៈកម្មាធិការការពារអ្នកប្រើប្រាស់អាស៊ាន(ACCP)និងសហការីនៃអគ្គនាយកដ្ឋាន ក.ប.ប.ដើម្បីត្រួតពិនិត្យការងារទទួលយកធាតុចូល និងពិភាក្សាលើបញ្ហាប្រឈមនានា ដើម្បីត្រៀមលក្ខណៈរៀបចំសន្និសីទស្តីពីកិច្ចការពារអ្នកប្រើប្រាស់អាស៊ានលើកទី៣ ដែលនឹងត្រូវដឹកនាំកិច្ចប្រជុំដោយប្រទេសភីលីពីន។