ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិក

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកបានដឹកនាំគណៈប្រតិភូកងទ័ពកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការនៅសហរដ្ឋអាមេរិចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩។

ដំណើរទស្សនកិច្ចនេះ គឺធ្វើឡើងតាមការអញ្ជើញរបស់មេបញ្ជាការ បញ្ជាការដ្ឋានប្រតិបត្តិការពិសេស តំបន់ប៉ាស៉ីហ្វិក នៃកងទ័ពសហរដ្ឋអាមេរិក និងផ្តល់កិត្តិយសជូនលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចូលរួមក្នុងសិក្ខាសាលាអន្តរជាតិ ស្តីពីប្រតិបត្តិការពិសេស តំបន់ប៉ាស៉ីហ្វិក « PASOC 19» ដើម្បីរឹតបណ្តឹងចំណងមិត្តភាព និងសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-អាមេរិក។

ដំណើរទស្សនកិច្ចលោក ឧត្តមសេនីយ៍ឯង ហ៊ុន ម៉ាណែត បង្ហាញឲ្យឃើញថា សហរដ្ឋអាមេរិក នៅតែបន្តធ្វើការយ៉ាងជិតស្និតជាមួយព្រះរាជាណាចក្រកម្ពុជា គឺផ្ទុយស្រឡះពីការបកស្រាយរបស់ក្រុមប្រឆាំងមួយចំនួន ដែលខំបំប៉ោងថា សហរដ្ឋអាមេរិក បានដាក់មេទ័ពកម្ពុជាមិនឲ្យទៅសហរដ្ឋអាមេរិក៕