តាកែវ៖ វេលាម៉ោងប្រមាណជាង១១ ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០១៩ អគ្គីភ័យបានឆាបឆេះអាគាររដ្ឋបាលមួយផ្នែកឈាងខាងត្បូង នៃរដ្ឋបាលខេត្តតាកែវ ខូចខាតអស់ជាង ១០ភាគរយ ដោយឡែកសម្ភារៈសរុបនៃការខូចខាតជាក់ស្តែងនៅមិនទាន់ដឹងនៅឡើយ។
បើយោងតាមលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការរងនគរបាលខេត្តតាកែវ បានឲ្យដឹងថាកំម្លាំង ពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានប្រើប្រាស់ទឹកអស់ ៤រថយន្ត បច្ចុប្បន្នកំម្លាំងជំនាញពន្លត់បានទាំងស្រុងហើយ៕