ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឥណ្ឌានៅតែអះអាងពីការបាញ់ទម្លាក់យន្តហោះចម្បាំងប៉ាគិស្ថាន

មេបញ្ជាការកងកម្លាំងទ័ពអាកាសរបស់ប្រទេសឥណ្ឌា បានអះអាងថា កងទ័ពអាកាសរបស់ខ្លួន បានបាញ់ទម្លាក់យន្តហោះចម្បាំងប្រភេទ F-16 របស់ប្រទេសប៉ាគិស្ថាន កាលពីខែកុម្ភៈ ឆ្នាំ២០១៩នេះ ដោយមានទាំងរូបភាពតាមប្រព័ន្ធរ៉ាដាថែមទៀតផង ។

ការលើកឡើងពីការបាញ់ទម្លាក់យន្តហោះចម្បាំង F-16 របស់ប៉ាគិស្ថាននេះ ត្រូវបានធ្វើឡើងក្រោយពីនាយករដ្ឋមន្ត្រីរបស់ប្រទេសប៉ាគិស្ថាន បានអះអាងថា ឥណ្ឌាមិនបានបាញ់ទម្លាក់យន្តហោះចម្បាំង F-16 របស់ខ្លួននោះទេ ។

សូមបញ្ជាក់ថា ភាពតានតឹង និងការប្រឈមមុខដាក់គ្នាខាងកងកម្លាំងយោធា រវាងឥណ្ឌា និង ប៉ាគិស្ថាននៅតំបន់ កាស្មៀរ នៅតែកើតឡើងនៅឡើយ ខណៈដែលការប្រឈមមុខដាក់គ្នានេះ បានកើត ឡើងចាប់តាំងពីដើមឆ្នាំ២០១៩នេះ ៕