(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ«ក.ប.ប.»នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះរៀបានបចំកិច្ចប្រជុំប្រចាំសប្ដាហ៍ដើម្បីបូកសរុបការងារនិងដាក់ទិសដៅអនុវត្តបន្តក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ដោយមានការចូលរួមពីឯកឧត្ដម លោក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ និងសហការី។
របៀបវារៈនៃកិច្ចប្រជុំនេះមានដូចខាងក្រោម៖
១. មតិស្វាគមន៍របស់ឯកឧត្ដមប្រធានអង្គប្រជុំ
២. របាយការណ៍សង្ខេបរបស់នាយកដ្ឋានទាំង៦ និងសាខា ក.ប.ប. រាជធានីភ្នំពេញ
៣. ការធ្វើបទបង្ហាញអំពីរបៀបប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យ Knowledge Management System (KMS)
៤. ការរៀបចំសេចក្ដីព្រាងប្រកាសស្ដីពីលក្ខខណ្ឌតម្រូវនៃការដាក់ស្លាកសញ្ញាសម្រាប់ផលិតផលគីមីប្រើប្រាស់តាមគេហដ្ឋាន
៥. ផែនការអនុវត្តបន្ត
៦. បញ្ហាផ្សេងៗ