ភ្នំពេញ៖ នៅថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ ទំនិញចម្រុះខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ២៨១.៥គីឡូក្រាម ត្រូវបានមន្ត្រីសាខា ក.ប.ប.ខេត្តស្ទឹងត្រែង ខេត្តតាកែវនិងខេត្តស្វាយរៀងបានធ្វើការដកហូតពីតាមបណ្តាផ្ទះលក់ទំនិញនិងទីផ្សារក្នុងបេសកកម្មត្រួតពិនិត្យគុណភាពសុវត្ថិភាពទំនិញគ្រប់ប្រភេទដែលដាក់តាំងលក់លើទីផ្សារ និងកម្ទេចចោលនូវទំនិញមិនមានអនុលោមភាពចំនួន ១,០៥០គីឡូក្រាមស្ថិតក្នុងរាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែរថា ទំនិញមិនអនុលោមទាំងនោះត្រូវបានមន្ត្រីជំនាញយកមករក្សាទុកនៅទីស្នាក់ការសាខា ដើម្បីកម្ទេចចោលតាមនីតិវិធីនៅពេលក្រោយ ព្រមទាំងបានពិន័យអន្តរការណ៍ចំពោះអាជីវករដែលបានមានចេតនាដាក់លក់ទំនិញខូចគុណភាព។