ភ្នំពេញ៖ សម្តេចតេជោបានមានប្រសាសន៍នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សតនៅសកលវិទ្យាល័យពុទ្ធិសាស ដោយសម្តេចបញ្ជាក់ថា ការផ្តាច់មុខអ៊ីនធើណេតនៅតាមបុរី ជាការខុសឆ្គងនឹងច្បាប់ប្រកួតប្រជែងនៅកម្ពុជា។
សម្តេចតេជោក៏បានណែនាំឱ្យក្រុមហ៊ុនទូរស័ព្ទនានាប្រញាប់តបណ្តាញសេវានៅតាមបុរី ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបុរី បានទទួលសេវាទូរសព្ទគ្រប់គ្រាន់។
សម្ដេចតេជោក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាបន្តទៀត ជាពិសេសអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងដូសមូលដ្ឋានត្រូវបន្តទៅចាក់ ហើយអ្នកដែលត្រូវចាក់ដូសជំរុញត្រូវបន្តចាក់ដូសជំរុញ និងជូនពរអោយបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕