ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងការងារបានបើកប្រាក់ឈ្នួលនិងប្រាក់អត្ថប្រយោជន៍ជូនបងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុន ឃែនធើរេន អឺភែរឹល (ខេបូឌា)

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បាន​ថ្លែងនៅថ្ងៃទី១៩​ខែសីហានេះថា ក្រសួងការងារបានបើកប្រាក់ឈ្នួលនិងប្រាក់អត្ថប្រយោជន៍ជូនបងប្អូនកម្មករនិយោ​ជិតនៃក្រុមហ៊ុន ឃែនធើរេន អឺភែរឹល (ខេបូឌា) គិតត្រឹមម៉ោង ១១ ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នេះ ដោយប្រេីប្រាស់ថវិកាបុរេប្រទានរបស់រាជរដ្ឋាភិបាល ក្រសួងបានបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោ​ជន៍ជូនបងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុន ឃែនធើរេន អឺភែរឹល (ខេបូឌា) ដែលនិយោជកបានរត់​ចោល បានចំនួន ៩៣នាក់ លើចំនួនសរុប ៤២០នាក់។

លោក​បានបន្ថែមថា «ទីភ្នាក់ងារជាតិមុខរបរ  និងការងារក៏បានចូលរួមចែកខិតបណ្ណឱកាសការងារថ្មី និងត្រៀមខ្លួនដើម្បីរកការងារថ្មីជូនបងប្អូនផងដែរ ប្រសិនជាបងប្អូនមិនទាន់មានការងារថ្មី»។

កន្លងទៅនេះ​ ថៅកែរោងចក្រកាត់ដេរសម្លៀកបំពាក់ «ឃែនធើរេន អឹភែរឹល ខេមបូឌា» បានដឹកម៉ាស៉ីនភ្លើង និងសម្ភារផ្សេងៗ ចេញពីក្នុងរោងចក្រ ដែលជាហេតុធ្វើឲ្យកម្មករព្រួយបារម្ភពីការបិទរោងចក្រ ព្រមទាំងលួចរត់ចោលពួកគេ ក្នុងពេលឆាប់ៗនេះ។

កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ក្រុមកម្មករ កម្មការិនីជាង២០០នាក់ ក្នុងចំណោមជាង៣០០នាក់ ក៏បានចេញទៅធ្វើបាតុកម្មបិទផ្លូវ ដើម្បីស្វែងរកដំណោះស្រាយ នៅតោមផ្លូវចោមចៅ ត្រង់ចំណុចមុខរោងចក្រខាងលើ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រយៈពេលជិត១ម៉ោង ទម្រាំតែអាជ្ញាធរសម្របសម្រួលត្រូវ។