កំពង់ធំ៖ ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បាននិមន្តព្រះសង្ឃរាប់បាត ឧទ្ធិសកុសលផលបុណ្យជូនដល់បុព្វការីជន ញាតិទាំងប្រាំពីសណ្តាន ដែលបានចែកឋានទៅនិងឧទ្ទិសកុសលផលបុណ្យដល់សាច់ញាតិជនជាប់ឃុំ ដើម្បីរំដោះគ្រោះកាច គ្រោះកម្ម និងបាបកម្មទាំងឡាយជូនដល់ជនជាប់ឃុំ រួមទាំងបាននាំយកអំណោយមកចែកជូនជនជាប់ឃុំក្នុងពន្ឋនាគារខេត្តកំពង់ធំ មានគ្រឿងឧបភោគបរិភោគជាច្រើនមុខ។
ដើម្បីមនោសញ្ខេតនានិងវិធីមនុស្សធម៌ ជាមួយនឹងបងប្អូនជាប់ឃុំក្នុងពន្ឋនាគារ ដើម្បីទទួលការអបអរទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងបានផ្តាំផ្ញើរដល់ ជនជាប់ឃុំទាំងអស់ ត្រូវថែរក្សាសុខភាព និងចេះកែខ្លួន ឲ្យក្លាយទៅជាមនុស្សល្អ កូនល្អ របស់ឪពុកម្តាយ និងបញ្ឈប់កុំឲ្យអ្នកម្តាយ ទទួលរងនឹងទឹកភ្នែកម្តងទៀត ត្រូវចេះកសាងខ្លួន ធ្វើជាមនុស្សល្អរស់នៅក្នុងសង្គម ។
លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានអំណោយផ្ទាល់ខ្លួនចែកជូនជនជាប់ឃុំ រួមមានជ្រូកចំនួន២ក្បាលស្មើរនឹង១៣០គ.ក, ស្កសរ៤ការ៉ុង , ទឹកត្រី២០ យូរ , ទឹកស៊ីអ៊ីវ២០យួរ, អំបិល៥បេ , ប្រេង២ពិដុង , ទឹកក្រូច៥០កេស, មី៥០កេស និងបានឧបត្ថម្ភថវិកាជូន ដល់ស្ត្រីជាប់ឃុំ និងលោកតាលោកយាយផងដែរ សម្ភារៈទាំងអស់បានប្រគល់ជូនលោក ប្រធានពន្ឋនាគារខេត្តកំពង់ធំ ដើម្បីធ្វើការបែងចែកជនដល់បងប្អូនដែលកំពុងតែជាប់ឃុំក្នុងពន្ឋនាគារ៕