ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងពាណិជ្ជកម្ម ៖ នឹងចេញច្បាប់ហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមប្រព័ន្ធផ្សព្វផ្សាយ និងតាមទីសាធារណៈ

 

ភ្នំពេញ៖លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះ បានទទួលយកសំណើរបស់ប្រធានគណបក្សយុវជនកម្ពុជាដើម្បីយហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមកញ្ចក់ទូរទស្សន៍ វិទ្យុ  និងការប្រគុំតន្រ្តីផ្សព្វផ្សាយគ្រឿងស្រវឹង នៅតាមមូលដ្ឋាន។

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា  បានស្នើដល់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឲ្យចេញអនុក្រឹតស្តីពីការលុបបំបាត់ការផ្សព្វផ្សាយគ្រឿងស្រវឹងហួសហេតុពេក តាមការផ្តល់រង្វាន់ ការប្រគុំតន្រ្តីផ្សព្វផ្សាយគ្រឿងស្រវឹងតាម ឃុំ ស្រុក ខេត្ត នៅទូទាំងប្រទេសកម្ពុជា ដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរយើង ដូច្នេះឆន្ទៈយើងខ្ញុំចង់បានការរឹតបន្តឹង និងការលុបបំបាត់ការផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់រូបភាព។

កន្លងមកក្រសួងសុខាភិបាល ធ្លាប់បានតាក់តែសេចក្តីព្រៀងច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង ដែលមាន១១ជំពូក និងមាន៣៩មាត្រា ប៉ុន្តែច្បាប់នេះនៅជាប់គាំងមិនទាន់បានចេញរួចនៅឡើយ។

លោកបានបញ្ជាក់ទៀតថា ច្បាប់នេះត្រូវបានក្រសួងសុខាភិបាលតាក់តែងតាំងពីឆ្នាំ២០១៥មកម្លេះ ហើយនៅពេលនេះ លោកបានសំណូមពរឲ្យក្រសួងពាណិជ្ជកម្មដឹកនាំធ្វើបន្ត ដើម្បីបានចប់សព្វគ្រប់ នាពេលខាងមុខ។

សូមបញ្ជាក់ថា កាលពីថ្មីៗនេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង ព័ត៌មានធ្លាប់ បាន ណែ នាំ ម្ចាស់ ស្ថានីយ៍ វិទ្យុ ទូរទស្សន៍ និង ម្ចាស់ ផលិតកម្ម ភាពយន្ត វីដេអូ ឲ្យ បញ្ឈប់ ការ ផលិត និង ចាក់ ផ្សាយ វីដេអូ ឬ ចម្រៀង យក គ្រឿង ស្រវឹង ធ្វើ ជា ការ ដោះ ស្រាយ វិបត្តិ ៕