ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

 ព្រះរាជអាជ្ញា​ខេត្តកំពង់ធំថា ៖ ជន​ជាប់​ឃុំ​ត្រូវ​ថែ​សុខភាព​ ​ចេះ​កែខ្លួន​ ឲ្យ​ក្លាយទៅជា​មនុស្ស​ល្អ​ កូន​ល្អ

​កំពង់ធំ​៖​ ​ព្រឹក​ថ្ងៃ​ទី​១០​ ខែមេសា​ ឆ្នាំ​២០១៩​ លោក​ អ៊ិ​ត​ សុធា​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ​ បាន​​និមន្ត​ព្រះសង្ឃ​​រាប់​បាត​ ឧ​ទ្ធិ​ស​កុសលផល​បុណ្យ​ជូន​ដល់​បុព្វការី​ជន​ ញាតិ​ទាំង​ប្រាំពី​សណ្តាន​ ដែល​បាន​ចែក​ឋាន​ទៅនិង​ឧទ្ទិស​កុសលផល​បុណ្យ​ដល់​សាច់ញាតិ​ជន​ជាប់​ឃុំ​ ដើម្បី​រំដោះ​គ្រោះកាច​ គ្រោះ​កម្ម​ និង​បាបកម្ម​ទាំងឡាយ​ជូន​ដល់​ជន​ជាប់​ឃុំ​ រួម​ទាំង​បាន​នាំ​យក​អំណោយ​មក​ចែក​ជូន​ជន​ជាប់​ឃុំ​ក្នុង​ព​ន្ឋ​នាគារ​ខេត្តកំពង់ធំ​ មាន​គ្រឿង​ឧបភោគបរិភោគ​ជា​ច្រើន​មុខ​។​

ដើម្បី​​មនោ​ស​ញ្ខេ​ត​នានិងវិធី​មនុស្សធម៌​ ជាមួយនឹង​បងប្អូន​​ជាប់​ឃុំ​ក្នុង​ព​ន្ឋ​នាគារ​ ដើម្បី​ទទួល​ការ​អបអរ​ទរ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ និង​បាន​ផ្តាំផ្ញើរ​ដល់​ ជន​ជាប់​ឃុំ​ទាំងអស់​ ត្រូវ​ថែរក្សា​សុខភាព​ និង​ចេះ​កែខ្លួន​ ឲ្យ​ក្លាយទៅជា​មនុស្ស​ល្អ​ កូន​ល្អ​ របស់​ឪពុក​ម្តាយ​ និង​បញ្ឈប់​កុំ​ឲ្យ​អ្នក​ម្តាយ​ ទទួល​រង​នឹង​ទឹកភ្នែក​ម្តងទៀត​ ត្រូវ​ចេះ​កសាង​ខ្លួន​ ធ្វើ​ជា​មនុស្ស​ល្អ​រស់នៅ​ក្នុង​សង្គម​ ។​

​លោក​ អ៊ិ​ត​ សុធា​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ​ បានអំណោយផ្ទាល់ខ្លួនចែក​ជូនជន​ជាប់​ឃុំ​ រួម​មាន​ជ្រូក​ចំនួន​២​ក្បាល​ស្មើរ​នឹង​១៣០​គ​.​ក​,​ ស្កសរ​៤​កា​រ៉ុ​ង​ ,​ ទឹកត្រី​២០​ យូរ​ ,​ ទឹកស៊ីអ៊ីវ​២០​យួរ​,​ អំបិល​៥​បេ​ ,​ ប្រេង​២​ពិ​ដុ​ង​ ,​ ទឹកក្រូច​៥០​កេស​,​ មី​៥០​កេស​ និង​បាន​ឧបត្ថម្ភ​ថវិកា​ជូន​ ដល់​ស្ត្រី​ជាប់​ឃុំ​ និង​លោកតា​លោកយាយ​ផង​ដែរ​ សម្ភារៈ​ទាំងអស់​បាន​ប្រគល់​ជូន​លោក​ ប្រធាន​ព​ន្ឋ​នាគារ​ខេត្តកំពង់ធំ​ ដើម្បី​ធ្វើការ​បែងចែក​ជន​ដល់​បងប្អូន​ដែល​កំពុង​តែ​ជាប់​ឃុំ​ក្នុង​ព​ន្ឋ​នាគារ​៕​