ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.»

ភ្នំពេញ៖អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» សូមជូនដំណឹងដល់ សម្ដេច ទ្រង់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី និងសាធារណជន ទាំងអស់មេត្តាជ្រាបថា ថ្មីៗនេះ មានជនមិនស្គាល់ អត្តសញ្ញាណបានយករូបថតរបស់លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ទៅបង្កើតគណនី ជាតេឡេក្រាម (Telegram) ក្នុងគោលបំណងមិនសុចរិត និងបានធ្វើការ ទំនាក់ទំនង (Chat) ទៅសាធារណជនមួយចំនួនដើម្បីបោកបញ្ឆោត តាមរូបភាពផ្សេងៗ។
ក្នុងន័យនេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» សូមជូនដំណឹងដល់ សម្ដេច ទ្រង់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី និងសាធារណជន ទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងសូមបដិសេដទាំងស្រុងក្នុងករណីដែលមានឆបោក ឬប្រព្រឹត្តអំពើល្មើសក្នុងប្រការណាមួយ។
សូមអរគុណ