(ខេត្តបាត់ដំបង)៖ មន្ត្រីអធិការកិច្ចម្ហូបអាហារសាខា ក.ប.ប. ខេត្តបាត់ដំបង បានសហការជាមួយកម្លាំងនៃរដ្ឋបាលខេត្តបាត់ដំបង និងមានវត្តមានដ៏ខ្ពង់ខ្ពស់
នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ អមដំណើរដោយរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការត្រួតពិនិត្យ ផលិតផល«ណែម» ដាក់លក់នៅក្នុងភូមិសាស្រ្តស្រុកឯកភ្នំ និងបរិវេណក្រុងបាត់ដំបង។ ក្នុងបេសកកម្មនេះ មន្ត្រីជំនាញ ក.ប.ប. បានយកសំណាកគំរូសរុបចំនួន ២០គំរូ ក្នុងនោះរួមមាន ណែមសាច់ត្រី ណែមស្បែកជ្រូក និងសង្វាក់សាច់ត្រី យកមកវិភាគលើរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ដើម្បីស្វែងរកសារធាតុគីមីបូរ៉ាក់ និងសារធាតុគីមីហាមឃាត់ផ្សេងទៀត។ យោងតាមការវិភាគយ៉ាងល្អិតល្អន់ និងជាលទ្ធផលល្អប្រសើរ មន្ត្រីជំនាញពុំបានរកឃើញវត្តមានសារធាតុគីមីណាមួយ នៅលើផលិតផលទាំងនោះទេ។