ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បញ្ហាផ្ដាច់អគ្គិសនី បណ្ដាលឲ្យខូច​សម្ភារៈ​វិទ្យុជាតិ សាគរ ខេត្តកោះកុង និងធ្វើការផ្អាក​ផ្សាយ​ជា​បណ្តោះអាសន្ន​

ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ នៅ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៩ បានប្រកាសថា នៅ​ខែមេសា​នេះ ភ្លើងអគ្គិសនី ដាច់​ច្រើនលើក​ពេក បណ្តាល​ឲ្យ​ខូច​សម្ភារៈ​វិទ្យុ​មួយចំនួន នៅ​ខេត្តកោះកុង​។

​មកដល់​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩ ភ្លើងអគ្គិសនី បន្ត​ដាច់​ចាប់ពី​ម៉ោង ៦​ព្រឹក ដល់​ម៉ោង ៦​ល្ងាច ដូច្នេះ​វិទ្យុ​សាគរ​កោះកុង នៃ​មន្ទីរ​ព័ត៌មាន​ខេត្តកោះកុង ត្រូវបាន​ផ្អាក​ផ្សាយ​ជា​បណ្តោះអាសន្ន​សិន ទម្រាំ​មាន​អគ្គិសនី​គ្រប់គ្រាន់ ទើប​ដំណើរ​ការផ្សាយ​ជាធម្មតា​វិញ​។​