ភ្នំពេញ៖ លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកស្រីសន្ធរ ទទួលបន្ទុកជួយឃុំទងត្រឡាច ខេត្តកំពង់ចាម រួមសហការី សូមប្រកាសថ្កោលទោសយ៉ាងដាច់ អហង្កាចំពោះបុគ្គលឈ្មោះ សម រង្សី ដែលបានបន្តធ្វើការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ ប្រជាជាតិខ្មែរ ដែលទ្រង់ជាព្រះនិមិត្តរូបនៃឯកភាពជាតិនិងនិរន្តរភាពំជាតិ ហើយដែលមិនអាចនរណារំលោភបំពាន បានឡើយ។
លោកឧកញ៉ាបន្ថែមថា ក្នុងនាមខ្ញុំជា អនុប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកស្រីសន្ធរ សូមថ្កោលទោសយ៉ាងដាច់អហង្កានិងមិនអាចអត់ឱនឲ្យបានជាដាច់ខាតចំពោះ បុគ្គល សម រង្ស៊ី ដែលបានប្រើសម្តីប្រមាថធ្ងន់ធ្ងរបំផុតលើ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលទ្រង់តែងតែគោរព និងប្រតិបត្តយ៉ាង ខ្ជាប់ខ្លួន ត្រឹមត្រង់តាមស្មារតីនៃរដ្ឋធម្មនុញ្ញ និងច្បាប់ទាំងឡាយនៃព្រះរាជាណាចក្រ ហើយទ្រង់តែងគង់ប្រថាប់ ជាម្លរ៉ែដ៏ត្រជាក់នៃប្រជាជាតិ និងប្រជារាស្ត្រខ្មែរ។