ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

តុលាការឧទ្ធរណ៍ជម្រះបណ្តឹងឧទ្ធរណ៍បុរសពិរុទ្ធជនម្នាក់ពាក់ព័ន្ធនឹងអំពើឃាតកម្មដ៏ឃោរឃៅ -សម្លាប់មនុស្សមួយគ្រួសារ ហើយដុតបំផ្លាញផ្ទះ និង សាកសពចោលនៅខេត្តក្រចេះ

ភ្នំពេញ: បុរសពិរុទ្ធជនម្នាក់ ក្នុងចំណោម ៥នាក់ កាលពីថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០២២ ត្រូវបានសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ ធ្វើការជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍របស់ គាត់ ជាប់ពាក់ព័ន្ធអំពើឃាតកម្មដ៏ឃោរឃៅ ដោយធ្វើសកម្មភាព សម្លាប់មនុស្ស មួយគ្រួសារ ដោយសាររឿងគំនុំ គុំគួន ហើយបានដុតបំផ្លាញសាកសព នឹង ផ្ទះចោល ដើម្បីបំបាត់ភស្តុតាង រួចរត់គេចខ្លួន ប្រព្រឹត្ត នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅ ភូមិប្អៀ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីយប់ ថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០១៨។
លោកស្រីចៅក្រម គឹម ដានី ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានអោយថ្លែងអោយដឹងថា: ជនជាប់ចោទរូបនេះ មានឈ្មោះ អ៉ីន សុខលី ភេទប្រុស អាយុ ៥៩ ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។
ចំណែកឯ បក្សពួក៤នាក់ទៀតមានឈ្មោះ ៖ ទី១-ឈ្មោះ ចឹក ណូ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ, ទី២-ឈ្មោះ ម៉ៅ ញ៉ាញ់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅរាជធានីភ្នំពេញ មុខរបរជាសន្តិសុខក្រុមហ៊ុនហនុមានមានឫទ្ធិ, ទី៣-ឈ្មោះ ចឹក ម៉ៅ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ និងទី៤-ឈ្មោះ ចឹក លឹមស្រេង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។
អ្នកទាំង៤នាក់នេះ មិនបានប្តឹងឧទ្ធរណ៍ទេ ។ចំណែកឯ ជនរងគ្រោះ ចំនួន ៤នាក់មាន ឈ្មោះ ៖ ទី ១-ឈ្មោះ ឆុំ ឈាន អាយុ៣០ឆ្នាំ(ប្ដី) ទី២-ឈ្មោះ ជួន សុខនាង (ប្រពន្ធ) អាយុ៣៦ឆ្នាំ ទី៣-ឈ្មោះ ឈាន ភឹមសី ភេទប្រុស អាយុ១១ឆ្នាំ (កូន) និងទី៤-ឈ្មោះ ឈាន វណ្ណី ភេទស្រី អាយុ៩ឆ្នាំ(កូន)។
ពួកគេទាំង៤នាក់ឪពុក ម្ដាយ និងកូន រស់នៅលើកោះប្រឹម ភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។លោកស្រីចៅក្រមដានី បានបញ្ជាក់ថា: នៅក្នុងសំណុំរឿងក្តីនេះ, ជនជាប់ចោទ ឈ្មោះ អ៉ីន សុខលី និងជនជាប់ចោទ៤នាក់ទៀត (ដូចមានឈ្មោះខាងលើ) ត្រូវបានសាលាដំបូងខេត្តក្រចេះ កាលពីថ្ងៃទី ៥ ខែ កុម្ភៈ ឆ្នាំ ២០២០ កាត់ទោស ក្នុងម្នាក់ៗ ដាក់ពន្ធនាគារ កំណត់ អស់មួយជីវិត ត្រូវបានជាប់ចោទពីបទ« ឃាតកម្មគិតទុកជាមុន » តាមបញ្ញត្តិមាត្រា ២៩ និង ២០០ នៃ ក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា។
តែជនជាប់ចោទឈ្មោះ អ៉ីន សុខលី បានប្តឹងឧទ្ធរណ៍ មកកាន់ សាលាឧទ្ទរណ៍រាជធានីភ្នំពេញ ។ ចំំណែកឯ ជនជាប់ចោទ ៤ នាក់ទៀត មិនបានប្តឹងឧទ្ធរណ៍ទេ។
ពួកគេ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៨ នៅ ភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ បន្ទាប់ពីពួកគេ បានរួមគំនិតគ្នា សម្លាប់ជនអស់មួយពូជ នៅយប់កើតហេតុនោះ នៅចំណុចកើតហេតុ ដូចខាងលើ។
សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ នឹងប្រកាសសាលដីកា សំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០២៣៕

ដោយ: ទេព ច័ន្ទ