ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ពលរដ្ឋនៅស្រុកល្វាឯម ព្រួយបារម្ភគ្រោះធម្មជាតិនឹងហានិភ័យទៅថ្ងៃអនាគត ដោយារ​​ក្រុមហ៊ុនឡេងណាវ៉ាត្រាបូមខ្សាច់ចាក់លុបព្រែកវត្តជ្រៃបឹងគ្រំ

កណ្ដាលៈ បឹងសំណាប ជាកូនទន្លេសាបទី២ ដែលជាកន្លែងដោះទឹកជំនន់ពី ទន្លេមេគង្គលើ ដ៏សំខាន់បំផុតដើម្បីបញ្ចៀសការជន់លិចនៃ
រាជធានីភ្នំពេញ។ ក៍ប៉ុន្តែអ្វីដែលពលរដ្ឋនៅទីនោះ​​គួរឱ្យព្រួយបារម្ភជាខ្លាំងពីគ្រោះធម្មជាតិ ឬ ហានិភ័យទៅថ្ងៃអនាគតនោះ បែរជាក្រុមហ៊ុន ឡេង ណាវ៉ាត្រា បានបូមខ្សាច់ចាក់លុប «ព្រែកវត្តជ្រៃ បឹងគ្រំ» ធ្វើផ្លូវបេតុងថ្មីមួយខ្សែឆ្ពោះទៅកាន់តំបន់ដីឡូត៍របស់ក្រុមហ៊ុនដែលជាផលប្រយោជន៍បុគ្គលសុទ្ធ
សាតស្ថិតក្នុង ភូមិបឹងគ្រំ ឃុំបឹងគ្រំ ស្រុកល្វាឯម ខែត្រកណ្ដាល។

ព្រែកបឹងគ្រំ ដែលតភ្ជាប់ពី ទន្លេមេគង្គក្រោម នៅពេលទឹកជំនន់ជោរខ្លាំងពី ទន្លេមេគង្គលើ ហូរចុះមកក្រោមវានឹងនាំទឹកត្រីសាច់ និងដីល្បាប់
ដ៏មានជីជាតិសម្រាប់បងប្អូនប្រជាកសិករធ្វើស្រែចម្ការ។ វាជាព្រែកនាំទឹកពី ទន្លេមេគង្គក្រោម ហូរចាក់ចូលទៅក្នុង បឹងសំណាប ក្នុងចំណោម
ព្រែកជាច្រើនទៀត។ ព្រែកនេះមានទទឹងទំហំជាង២០ម៉ែត្រ និងបណ្ដោយជាង១០០០ម៉ែត្រ។ ក្រុមហ៊ុនឧកញ៉ា ឡេង ណាវ៉ាត្រា បូមខ្សា​ច់ចាក់លុបធ្វើផ្លូវបេតុងអស់រយៈពេលជាងពីរខែមកហើយ។ ក្រុមហ៊ុននេះ ក៍បានដាក់លូចំកណ្ដាល ព្រែកបឹងគ្រំ ដែលមានទំហំ
មុខកាត់ជាងកន្លះម៉ែត្រ ដើម្បីឱ្យទឹកហូរចុះមកក្នុង ទន្លេមេគង្គ វិញ។

ការធ្វើផ្លូវបេតុងថ្មីនៅលើ ព្រែកបឹងគ្រំ ជាប់នឹងសាលា ឃុំបឹងគ្រំ របស់ក្រុមហ៊ុន ឡេង ណាវ៉ាត្រា គឺដើម្បីឆ្ពោះទៅកាន់ដីឡូត៍របស់ក្រុមហ៊ុន
នោះតែប៉ុណ្ណោះ។ ការអភិវឌ្ឍន៍ផ្លូវបេតុងថ្មីនេះ វាបានបង្កឱ្យប៉ះពាល់ដល់កន្ទុយដីរបស់ប្រជាពលរដ្ឋយ៉ាងតិចពី ៣០គ្រួសារ ទៅ៤០គ្រួសារ
ដែលក្នុងមួយគ្រួសារៗត្រូវក្រុមហ៊ុនរំលោភយកកន្ទុយដីពី៥ម៉ែត្រ ទៅ១៥ម៉ែត្រ ផងដែរ។

នៅក្នុង ផេកហ្វេសប៊ុក ផ្លូវការរបស់ លោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា បានសរសេរថា « ខែ១២នេះ បើកលក់ហើយ ដីទំហំចាប់ពី ៥គុណ
២០ / ៤.២គុណ១៧ / ២០គុណ៣០ ប្លង់រឹង។ ដី ក្រុងល្វាឯមថ្មី គម្រោងសង់ស្ពានឆ្លង អរិយក្សត្រ- ជ្រោយចង្វា ស្ពានមិត្តភាពកម្ពុជា-សាធារណ
រដ្ឋកូរ៉េ ផ្ដល់ឱកាសឱ្យពុកម៉ែបងប្អូនទទួលបានដីនៅទីតាំងក្រុងបង្កើតថ្មី A៦។ ដី ក្រុងល្វាឯម តម្លៃត្រឹមតែ ១៩៥០ដុល្លារប៉ុណ្ណោះ តំបន់ពិសេស
រំលស់ត្រឹមតែ២៨ដុល្លារក្នុង១ខែ»។

ដោយមានការយកចិត្តទុកដាក់ជាមួយនឹង សារព័ត៌មាន ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម បានឆ្លើយនឹងករណី
ខាងលើនេះនារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ យ៉ាងខ្លីដ៏មានអត្ថន័យបំផុតថា « ខ្ញុំសូមជម្រាបជូនថា បច្ចុប្បន្ននេះភាគច្រើនគេមិនដែលសួរនាំ
អ្វីនោះទេ ?»។

មន្ត្រីជំនាញម្នាក់បម្រើការងារនៅ ក្រសួងធនធានទឹក និងឧតុនិយម ដែលសុំមិនបញ្ចេញឈ្មោះក៍បានព្រមានពីការលុបព្រែកបិទផ្លូវទឹកនោះថា
ក្រសួងធនធានទឹក ហាមដាច់ខាតការប៉ះពាល់ «បឹងសំណាប» ជាពិសេសការលុបដៃព្រែកដែលជាកន្លែងដោះទឹកហូរពី ទន្លេមេគង្គលើ ហូរចុះ
មក ទន្លេមេគង្គក្រោម បន្តទៅ បឹងសំណាប។ បើកាលណាយើងនាំគ្នាទៅរំលោភបំពានតំបន់ «បឹងសំណាប» វានឹងបណ្ដាលឱ្យគ្រោះថ្នាក់បំផុត
គឺទឹកលិចនៅក្នុង រាជធានីភ្នំពេញ នាថ្ងៃអនាគតជាពុំខាន…។

ទាក់ទងនឹងការធ្វើផ្លូវបេតុងថ្មីលើ ព្រែកបឹងគ្រំ នេះបុរសម្នាក់មានវ័យជាង៥០ឆ្នាំរស់នៅភូមិឃុំខាងលើ បាននិយាយទាំងអស់សង្ឃឹមថា «ដីខ្ញុំក៍
ត្រូវបានទទួលរងនូវផលប៉ះពាល់ដោយសារក្រុមហ៊ុន ឡេង ណាវ៉ាត្រា រំលោភយកកន្ទុយដីធ្វើផ្លូវអស់ចំនួនពី៧ទៅ៨ម៉ែត្រដែលគ្មានដំណោះ
ស្រាយអ្វីសោះ។ កាលពីមិនទាន់ធ្វើផ្លូវបេតុងនោះលោក លី កួយ មេឃុំបឹងគ្រំ បានដើរកោះហៅប្រជាពលរដ្ឋឱ្យមកដោះស្រាយគ្នាដែរ ក៍ប៉ុន្តែ
ពលរដ្ឋបានទាមទារថ្លៃពេកក្នុង១ម៉ែត្រការ៉េតម្លៃ១០០ដុល្លារក៍ស្ងាត់ទៅ…រហូតដល់សព្វថ្ងៃនេះ។

លោក កន សុខកាយ អភិបាល ស្រុកល្វាឯម និងលោក គង់ សោភ័ណ្ឌ អភិបាល ខែត្រកណ្ដាល នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នេះអង្គ
ភាពយើមិនអាចសុំការបំភ្លឺបានទេ ខណៈទូរស័ព្ទចូលហើយពុំមានអ្នកទទួល។ រីឯលោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា វិញពុំអាចសុំ
ការបំភ្លឺបានយ៉ាងដូច្នោះដែរទេនៅថ្ងៃទី២២ខែធ្នូនេះ។​​