ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកឧកញ៉ា ហេង បូរិន អគ្គនាយកក្រុមហ៊ុន បុរី ហេង បូរិន គ្រុប បានឧបត្ថម្ភដល់ កីឡាករ​ ធឿន​ ធារ៉ា​ ចំនូន ៣០០ដុល្លារអាមេរិក  និង ​កីឡាករ​ ហ៊ុន​ កន​ ចំនួន ១០០ដុល្លារ

ភ្នំពេញ:លោកឧកញ៉ា ហេង បូរិន អគ្គនាយកក្រុមហ៊ុន បុរី ហេង បូរិន គ្រុប និងជាអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិ ទ្ធិភាព ភីអិលស៊ី បានប្រកាស​ឧបត្ថម្ភដល់ កីឡាករ​ ធឿន​ ធារ៉ា​ ចំនូន ៣០០ដុល្លារអាមេរិក  ដែល​បាន​ផ្តួល​កីឡាករ​ថៃ​ឱ្យចុះ​ចាញ់​នៅ​ទឹក​ទី​1 ដោយ​ពេទ្យ​​ បញ្ឈប់​ ដេីម្បី​ទទួល​បាន​ពាន​រង្វាន់​ស្តេច​ថៃ​ ជា​ប្រវត្តិសាស្រ្ត​ពីប្រទេស​ថៃ​  និងបានឧបត្ថម្ភដល់ ​កីឡាករ​ ហ៊ុន​ កន​ ចំនួន ១០០ដុល្លារផងដែរ។​​

លោកឧកញ៉ា ហេង បូរិន បានមានប្រសាសន៍​​បញ្ជាក់ថា «ខ្ញុំ​សូម​ចូលរួម​អបអរសាទរ​ផង​ចំពោះ​កីឡាករ​ ធឿន​ ធារ៉ា​ ដែល​បាន​ផ្តួល​កីឡាករ​ថៃ​ឱ្យចុះ​ចាញ់​នៅ​ទឹក​ទី​1ដោយ​ពេទ្យ​​ បញ្ឈប់​ ដេីម្បី​ទទួល​បាន​ពាន​រង្វាន់​ស្តេច​ថៃ​ ជា​ប្រវត្តិសាស្រ្ត​ពីប្រទេស​ថៃ​  ថវិកា​នេះ​ខ្ញុំ​នឹង​វេ​ទៅ​លោក​គ្រូ​ Sorn Elit ស៊ន អេលីត​ ដេីម្បី​ឱ្យគាត់​ជួយ​យក​ថវិកា​នេះ​ជូន​ដល់​កីឡាករ​យើង​ទាំង​ពីរ​ផង ខ្មែរ​ ស្រលាញ់​ខ្មែរ​»។
លោកឧកញ៉ា ហេង បូរិន បានលើកឡើងជាទស្សនទានថា បងប្អូន ឬលោកឧកញ៉ា អ្នកឧកញ៉ា ក៏ដូចជាបងប្អូនជនរួមជាតិផ្សេងទៀត ដែលបងប្អូនមានលទ្ធភាពជាក់ស្ដែង គួរតែងាកជួយតាមលទ្ធភាពដល់បញ្ហាខ្វះខាតផ្សេងៗនៅមូលដ្ឋាន ឬស្រុកភូមិកំណើតបានដូចគ្នា ដើម្បីជាការរួមចំណែកកសាងសង្គមជាមួយរាជរដ្ឋាភិបាលយើងឱ្យកាន់តែរីកចម្រើនថែមទៀត៕