ភ្នំពេញ៖សមត្ថកិច្ចកិច្ចកងរាជអាវុធហត្ថ រាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០២២ នេះ បានចាប់ឃាត់ខ្លួន ពាណិជ្ជករសង្ស័យចិន ម្នាក់ និង បញ្ជូនខ្លួន ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ និង សម្រេចតាម ផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី ឆបោកប្រាក់ជាង ៣០ មុឺនដុល្លារអាមេរិក ប្រព្រឹត្តនៅរាជធានីភ្នំពេញ ។
សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យ រូបនេះ មាន ឈ្មោះ cai fang Xiang ភេទប្រុស អាយុ ៥២ ឆ្នាំ ជនជាតិចិន មុខរបរ ជាពាណិជ្ជករ មានទីលំនៅផ្ទះលេខ Tj30 វីឡា ផ្លូវ សាគូរ៉ា បូរីអូគីដេវីឡា សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។
ជនសង្ស័យ ត្រូវកម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ចាប់ខ្លួន កាលពីថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ ២០២២ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូង និង ពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ Tun luo jun តំណាងដោយលោក ជុន ម៉េងឡុង ។
បច្ចុប្បន្ននេះ, ជនសង្ស័យ កំពុងត្រូវបាន សាកសួរចម្លើយ នៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅឡើយ៕
ដោយ ទេព ច័ន្ទ