ភ្នំពេញ: ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋា ភិបាលកម្ពុជាទទួលបន្ទុកជាប្រធាន អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ថ្នាក់ដឹកនាំ ព្រមទាំង សហការទាំងអស់ បានគោរព ផ្ញេីលិខិតជូន ចំពោះ សូមគោរពជូន សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា នៅក្នុងឱកាសដ៏នក្ខត្តឬក្សថ្លៃថ្លា ប្រកបដោយសេចក្តីសោមនស្សរីករាយ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២៣នេះ។
ឯកឧត្តមបានគោរពផ្ញើសារថា “ក្នុងនាមខ្ញុំក្រុមគណបក្សប្រជាជនកម្ពុជាចុះជួយ ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក្នុងឱកាសអបអរសាទរឆ្នាំថ្មីឆ្នាំសក ល២០២៣ នេះ សូមគោរពសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុតក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា អាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច បម្រើជាតិនិងប្រជាជន។