ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក​​កញ៉ា ហេង បូរិន អគ្គនាយក​​​ក្រុមហ៊ុន បុរី ហេង បូរិន គ្រុប គោរពផ្ញើសារអបអរសាទរ និងជូនពរអ្នកឧកញ៉ា គិត ម៉េង ក្នុងឱកាសជាប់ឆ្នោតជាប្រធាន​សភាពាណិជ្ជកម្ម​រាជធានីភ្នំពេញ និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា

ភ្នំពេញ៖ លោក​​កញ៉ា ហេង បូរិន ​​​អគ្គនាយក​​​ក្រុមហ៊ុន បុរី ហេង បូរិន គ្រុប និងសហការី​​ បានផ្ញើសារ គោរពអបអរសាទរ និងជូនពរ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន​ រ៉ូយាល់គ្រុប​​ ក្នុងឱកាសដែលបាន​​​ជាប់ឆ្នោតម្តងទៀត ជាប្រធាន​សភាពាណិជ្ជកម្ម​រាជធានីភ្នំពេញ និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជាកាលពី​​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ។

ឧកញ៉ា ហេង បូរិន បានផ្ញើសារថា «យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលអ្នកឧកញ៉ា ត្រូវបានសមាជិក សមាជិកាផ្តល់សេចក្តីទុកចិត្ត បោះឆ្នោតជ្រើសរើសសាជាថ្មីម្តងទៀត ជាប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២ និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥ សម្រាប់រយៈពេល៣ឆ្នាំបន្តទៀត។
លោកឧកញ៉ាបន្ថែមថា​​ លទ្ធផល​នេះ​បានឆ្លុះបញ្ចាំងពីសមត្ថភាព ដឹកនាំប្រកបដោយប្រសិទ្ធភាព ភាពប៉ិនប្រសប់ ឈ្លាសវៃ មោះមុត និងក្រមសីលធម៌ខ្ពស់ ឈរលើទស្សនវិស័យវែងឆ្ងាយ ក្នុងអណត្តិកន្លងមក។សភាពាណិជ្ជកម្មរាជធានីភ្នំពេញ រៀបចំពិធីបោះឆ្នោតជ្រើសរើស សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២ និងជ្រើសរើសប្រធានសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥ នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ២០២៣​នេះ។ ជាមួយ​គ្នា​នេះ សម្រាប់ការបោះឆ្នោតជ្រើសតាំងប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ទទួលបានការគាំទ្រដោយ ១៥លើ១៨សំឡេង។