ភ្នំពេញ៖ ឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបងផ្ញើរលិខិតអបអរសាទរជូនអ្នកឧកញ៉ា គិត ម៉េង ក្នុងឱកាសដែលអ្នកឧកញ៉ាត្រូវបានជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មកម្ពុជាអាណត្តិទី៥ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។
លោកឧកញ៉ាបានផ្ញើសារ គោរពអបអរសាទរ និងជូនពរ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយាល់គ្រុប ក្នុងឱកាសដែលបានជាប់ឆ្នោតម្តងទៀត ជាប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ។
លោកឧកញ៉ា ភូ វាសនា បានផ្ញើសារថា «យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលអ្នកឧកញ៉ា ត្រូវបានសមាជិក សមាជិកាផ្តល់សេចក្តីទុកចិត្ត បោះឆ្នោតជ្រើសរើសសាជាថ្មីម្តងទៀត ជាប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២ និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥ សម្រាប់រយៈពេល៣ឆ្នាំបន្តទៀត។
លោកឧកញ៉ាបន្ថែមថា លទ្ធផលនេះបានឆ្លុះបញ្ចាំងពីសមត្ថភាព ដឹកនាំប្រកបដោយប្រសិទ្ធភាព ភាពប៉ិនប្រសប់ ឈ្លាសវៃ មោះមុត និងក្រមសីលធម៌ខ្ពស់ ឈរលើទស្សនវិស័យវែងឆ្ងាយ ក្នុងអណត្តិកន្លងមក។សភាពាណិជ្ជកម្មរាជធានីភ្នំពេញ រៀបចំពិធីបោះឆ្នោតជ្រើសរើស សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២ និងជ្រើសរើសប្រធានសភាពា ណិជ្ជកម្មកម្ពុជា អាណត្តិទី៥ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ។
ជាមួយគ្នានេះសម្រាប់ការបោះឆ្នោតជ្រើសតាំងប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ទទួលបានការគាំទ្រដោយ ១៥លើ១៨សំឡេង។