(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយភូមិអង្គរជ័យលើ ស្រុកកោះសូទីន ខេត្តកំពង់ចាម
នៅថ្ងៃទី១៩ ខែមករា ឆ្នា២០២៣នេះ បានចេញញត្តិគាំទ្រសេចក្តីថ្លែងការណ៍ និងវិធានការផ្លូវច្បាប់នានារបស់គណបក្សប្រជាជនកម្ពុជា ហើយបានប្រកាសថ្កោលទោសគណបក្សភ្លើងទៀន ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់ភាពត្រឹមត្រូវ និងសេចក្តីថ្លៃថ្នូរបស់គណបក្សប្រជាជនកម្ពុជា។
កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ គណបក្សភ្លើងទៀន បានការថ្លែងការណ៍របស់ខ្លួន ដោយប្រមាថកាតទាន និងចោទប្រកាន់ទាំងបំពានខុសពីការពិតមកលើគណបក្សប្រជាជនកម្ពុជា ដែលជាទង្វើមិនអាចទទួលយកបានឡើយ។ ដូច្នេះ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយភូមិអង្គរជ័យលើ ឃុំមហាខ្ញូង ស្រុកកោះសូទីន ខេត្តកំពង់ចាម សូមសំណូមពរឲ្យអាជ្ញាធរមានសមត្ថកិច្ចមានចាត់វិធានការផ្លូវច្បាប់ចំពោះគណបក្សភ្លើងទៀន និងគ្រប់បុគ្គល ដែលបានប្រព្រឹត្តល្មើសច្បាប់។
ឯកឧត្តមប្រធានក្រុមការងារ បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍នេះថា «យើងខ្ញុំទាំងអស់គា្ន សូមប្តេជ្ញាគាំទ្រយ៉ាងពេញទំហឹងលើប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះវិធានការនានា ដើម្បីការពារភាពស្អាតស្អំ និងកិត្តិយសជូនគណបក្សប្រជាជនកម្ពុជា។
«យើងខ្ញុំទាំងអស់គា្ន សូមប្ដេជ្ញាចិត្តរួបរួមសាមគ្គីគ្នាជុំវិញរាជរដ្ឋាភិបាល ក្រោមដំបូងនៃរដ្ឋធម្មនុញ្ញ និងក្រោមម្លប់នៃអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីចូលរួមការពារសន្តិភាព និងបន្តអភិវឌ្ឍន៍ប្រទេសជាតិ»៕