ក្រចេះ ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគ ណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ -១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក ១៩) កាលពីថ្ងៃទី ៣០ និងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះបានចុះពិនិត្យ គាំទ្រ ពន្យល់ អប់រំសុខភាព និងជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ នៅខេត្តក្រចេះ។
នៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ក៏ដូចជាមូលដ្ឋានសុខាភិបាលសាធារណៈចំនួន បួនកន្លែងមាន វិទ្យាល័យ សិលាវេទីគាត ឈន់, ផ្សារសាមគ្គី ក្រុងក្រចេះ, វិទ្យាល័យព្រះមហាក្សត្រីយ៉ានីកុសុមៈ និងមណ្ឌលសុខភាពបុសលាវ មានប្រជាពលរដ្ឋ សិស្សានុសិស្ស ព្រះសង្ឃ ជនវ័យចាស់ រួមទាំងអ្នកមានជំងឺប្រចាំកាយជាច្រេីនរយនាក់ បានមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ។