ភ្នំពេញ៖ សហគ្រិនវ័យក្មេងម្នាក់គឺ លោកឧកញ៉ា ឈិន កេន អគ្គនាយកក្រុមហ៊ុន អេ អេ ភី គ្រុប និងមានក្រុមហ៊ុនសម្ព័នមួយចំនួនទៀតបានទទួលសញ្ញាបត្រ«បណ្ឌិតផ្នែកគ្រប់គ្រង» ពីសាលា Universal ministries of the kingdom’s College , រដ្ឋ California, សហរដ្ឋអាមេរិចកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣នេះ។
លោកឧកញ៉ាបណ្ឌិត ឈិន កេន ជាអគ្គនាយ កក្រុមហ៊ុន អេ អេ ភី គ្រុប កាលពីឆ្នាំ១ ៩៩ ៩ សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យ ទួលទំពូង និងបានចូលរៀនកម្មវិធីភាសារអង់គ្លេសទូទៅនូវមជ្ឈមណ្ឌលអូស្រ្ដាលី សម្រា ប់ការបណ្ដុះបណ្ដាល (ACE)។
កាលពីឆ្នាំ២០០១ លោក បានបញ្ចប់សញ្ញាប័ត្រជាន់ខ្ពស់ផ្នែកទីផ្សារនិងការគ្រប់គ្រងពាណិជ្ចកម្ម ពីអង្គការ CYVO ។នៅឆ្នាំ២០០៤ បានបញ្ចប់បរិញ្ញាបត្រពីជំនាញគ្រប់គ្រងអាជីវកម្មនៅសាកលវិទ្យាល័យបៀលប្រាយ (BBU)
នៅឆ្នាំ២០២០ បានបញ្ចប់ថ្នាក់អនុបណ្ឌិតធុរៈកិច្ចពាណិជ្ចកម្មនៅសហរដ្ឋអាមេរិចនៅឆ្នាំ២០២៣ បានបញ្ចប់ថ្នាក់បណ្ឌិត ផ្នែកគ្រប់គ្រងនៅសហរដ្ឋអាមេរិច៕