ភ្នំពេញ៖ លោក សយ សុភាព សហប្រធានអ្នកសារព័ត៌មានកម្ពុជាចិន និងជាអគ្គនាយកសារព័ត៌មានដើមអម្ពិល នៅថ្ងៃទី៣ខែកុម្ភៈនេះ បានផ្ញើលិខិតចំហរ ជូន លោកព្រឹទ្ធាចារ្យ គង់ គាំ ជាទីគោរពរាប់ស្រលាញ់ដ៏ជ្រាលជ្រៅ!។
លោក សយ សុភាព លើកឡើងថា«ខ្ញុំសូមគោរពកោតសរសើរនូវស្មារតីទទួលខុសត្រូវហើយបានគោរពសុំទោស និង អរគុណសម្តេចតេជោ ហ៊ុន សែន ព្រមទាំងបានសុំលាឈប់ពីឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀនដែលអ្នកផងទាំងឡាយបានដឹងថាមានអ្នកណានោះជួយខំស្រែក ដោយប្រយោលនៅពីក្រោយ»។
លោកបានរំលឹកថា កាយវិការបស់លោក អ៊ំព្រឺទ្ធាចារ្យបាន បង្ហាញពីភាពទទួលខុសត្រូវដែលបន្សល់នូវគំរូដ៏ល្អសម្រាប់អ្នកនយោបាយជំនាន់ក្រោយ។ខ្ញុំ សយ សុភាព សូមគោរពកោតសរសើរដោយស្មោះចំពោះលោកអ៊ំព្រឹទ្ធាចារ្យ។
លោកអ៊ំព្រឺទ្ធាចារ្យប្រាកដជាជ្រាបហើយថា សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីនៃកម្ពុជាទេតែសម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រជារាស្ត្រខ្មែរគោរពស្រលាញ់និងចាត់ទុកជា«ឪពុករបស់ជាតិខ្មែរ»ថែមទៀត។
ប្រវត្តិសាស្ត្រកម្ពុជាមានព្រះកិត្តិនាមនិងមហាកិត្តិយស២គឺ« សម្តេចព្រះបិតាជាតិ នរោមត្ត សីហនុ និង សម្តេចពុក(សម្តេចតេជោហ៊ុន សែន)»។
សូមលោកអ៊ំព្រឹទ្ធាចារ្យទទួលនូវការគោរព ស្រលាញ់ដោយស្មោះអំពីខ្ញុំ។
ពីខ្ញុំ សយ សុភាព អ្នកកាសែត។