អាមេរិកវាយប្រហារលើក្រុមរដ្ឋអ៊ីស្លាមISISប៉ុន្តែកងកម្លាំងរដ្ឋាភិបាលស៊ីរីថាវាយប្រហារលើទីតាំងរបស់ខ្លួន។
កងកម្លាំងរដ្ឋាភិបាលរបស់ប្រទេសស៊ីរី បានបង្ហាញនូវការខឹងសម្បាយ៉ាងខ្លាំងចំពោះកងកម្លាំងយោធាអាមេរិក និងសម្ព័ន្ធមិត្ត ដែលបានវាយប្រហារតាមយន្តហោះ លើទីតាំងរបស់ខ្លួន ។ ចំណែកមេទ័ពអាមេរិក ដែលបានដឹកនាំប្រតិបត្តិការទម្លាក់គ្រាប់បែកនោះ បានអះអាងថា ខ្លួនមិនបានទម្លាក់គ្រាប់បែកលើកងកម្លាំងរដ្ឋាភិបាលស៊ីរីទេ គឺទម្លាក់លើទីតាំងរបស់ក្រុមរដ្ឋអ៊ីស្លាម ISIS ។