ប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែន លោក Petro Poroshenko បានអំពាវនាវដល់លោកស្រីអធិការបតីរបស់ប្រទេសអាល្លឺម៉ង់ Angela Merkel អោយបញ្ជូនកងទ័ពជើងទឹករបស់ខ្លួន ទៅប្រចាំការនៅសមុទ្រខ្មៅ ដើម្បីទប់ទល់ជាមួយកងទ័ពរបស់ប្រទេសរុស្ស៊ី ។
ការអំពាវនាវរបស់ប្រធានាធិបតីអ៊ុយក្រែន ត្រូវបានធ្វើឡើងក្រោយពីកងទ័ពជើងទឹកអ៊ុយក្រែន និងរុស្ស៊ី បានប៉ះទង្គិចគ្នានៅក្នុងសមុទ្រខ្មៅ ។ សូមបញ្ជាក់ជូនថា តំបន់សមុទ្រ Azov គឺជាតំបន់សមុទ្រស្ថិតនៅក្នុងសមុទ្រខ្មៅ និងជាដែនទឹករបស់តំបន់ គ្រីមៀរ ដែលបានផ្តាច់ខ្លួនពីអ៊ុយក្រែនទៅខាងរុស្ស៊ីកាលពីឆ្នាំ២០១៤កន្លងទៅ ៕