ខេត្តកែប: ខារ៉ាអូខេមួយកន្លែងដែលមានស្លាកយីហោឈ្មោះ «នាគខៀវ» មិនបានបើកប្រាក់ខែឲ្យបុគ្គលិកអស់រយៈពេលជាង៤ខែមកហើយទើបបណ្តាលឲ្យពួកគាត់កើតទុក្ខមិនសុខចិត្តបាននាំគ្នាដាក់ពាក្យបណ្តឹងទៅកាន់ អធិការនគរបាល ក្រុងកែ ប ឱ្យជួយរកដំណោះស្រាយដែលមានទីតាំងស្ថិតនៅ ភូមិកែប សង្កាត់កែប ក្រុងកែប ខែត្រកែប។
នារីរូបស្រស់ស្អាតៗ និងបុរសសង្ហា ដោយបានដាក់ពាក្យប្ដឹងទៅកាន់ អធិការនគរបាល ក្រុងកែប រួចហើយក៍បានពឹងពាក់ អ្នកសារព័ត៌មាន ឲ្យជួយផ្សព្វផ្សាយដំណឹងនេះទៅកាន់លោក រស់ សារឹម ម្ចាស់ «ខារ៉ាអូខេនាគខៀវ» ចេញមុខមកដោះស្រាយជូនពួកគាត់ជាបន្ទាន់។ ពួកគាត់ក៍បានសុំឲ្យថ្នាក់នាំ ខែត្រកែប ជួយរកដំណោះស្រាយផងដែរ។
បើតាមអ្នកបម្រើការនៅក្នុង «ខារ៉ាអូខេនាគខៀវ» ម្នាក់សុំមិនបញ្ចេញឈ្មោះបាននិយាយរៀបរាប់ថា ពួកគាត់មិនបានបើកប្រាក់ខែចំនួន៤ខែមកហើយ។ ដោយជឿតាមសម្តីភូតភកុហកលួងលោមពីសំណាក់លោកថៅកែ រស់ សារឹម ថាបើកប្រាក់ ខែ ជូនថ្ងៃនេះ ថ្ងៃនោះដោយមិនច្បាស់លាស់អ្វីឡើយ។ ហេតុដូច្នោះហើយទើបធ្វើឱ្យពួកគាត់ដាច់ចិត្តមកពឹងពាក់ អ្នកសារព័ត៌មាន ឱ្យជួយផ្សព្វផ្សាយពីទុក្ខលំបាក។
នារីម្នាក់ទៀតក្នុងចំណោមគ្នា១៣នាក់ក៍បានលើកឡើងថា ពួកគាត់ដាច់បាយម្តងៗហើយដោយ សារតែដេកចាំបើកប្រាក់ខែ ហើយណាមួយគ្មានលុយធ្វើដំណើរទៅស្រុកថែមទៀតផង។
ទាក់ទងនឹងរឿងខាងលើនេះលោក រស់ សារឹម ម្ចាស់ «ខារ៉ាអូខេនាគខៀវ» បានប្រាប់ឱ្យដឹងនៅយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថា
នៅក្នុងបុគ្គលិកទាំងអស់មានអ្នកខ្លះធ្វើការ អ្នកខ្លះមិនបានធ្វើការ។
មេការរបស់លោកបានទៅជួបជាមួយលោកអធិការ ក្រុងកែប ជជែកការងារជាមួយគ្នាអស់ហើយ។ អ្នកដែលបានធ្វើការក្នុងហាងនឹងទូទាត់សងគាត់យ៉ាងយូរបំផុតត្រឹមនៅថ្ងៃទី២០ ហើយមេការរបស់លោក
ក៍បានធ្វើការរឿងនេះអស់ហើយ ដោយសារមួយរយៈនេះលោកជាប់រវល់…។
បើតាមសម្ដីស្ត្រីបម្រើការនៅក្នុង «ខារ៉ាអូខេនា គខៀវ» បានបញ្ជាក់ចុងក្រោយនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ នេះថា លោក រស់ សារឹម ពូកែលួងលោមបុគ្គលិក ហើយអូសបន្លាយស៊ីពេលវេលា៤ខែមកហើយ។ ពួកគាត់មិនទាន់បានទទួលប្រាក់ខែមួយរៀ លណាឡើយ…។
នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ លោក នូ សាមេត អធិការនគរបាល ក្រុងកែប បានបញ្ជាក់ខ្លីថា កន្លងមកលោក រស់ សារឹម ម្ចាស់«ខារ៉ាអូខេ នាគខៀវ» បានឱ្យក្មួយជាតំណាងមកជួបប៉ូលិសដែរ ដោយបានធានអះអាងថា នឹងបើកលុយឱ្យបុគ្គលិកនៅថ្ងៃទី២០ ដូច្នេះចាំ
មើលសិនទៅ…។
គួរបញ្ជាក់ថា ម្ចាស់ «ខារ៉ាអូខេនាគខៀវ» ដែលមានសម្ដីផ្អែមពូកែលួងលោមបុគ្គលិកនោះ បានសន្យា បើកលុយឱ្យស្ត្រីបម្រើការងារនៅក្នុងខារ៉ាអូខេ នៅត្រឹមថ្ងៃទី២០ នោះមានរយៈពេលជាង៤ខែមកហើយ។ ដូច្នេះករណីនេះមានតែ មន្ទីរកិច្ចការនារី មន្ទីរការងារ និងអភិបាលខែត្រកែប តែប៉ុណ្ណោះដែលអាចជួយស្វែងរកយុត្តិធម៌ជូនពួកគាត់ដែលកំពុងតែរងគ្រោះនេះ៕