ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

របាយការណ៍ក្រសួងកសិកម្ម​​បង្ហាញថា​​«កម្ពុជាអាចផ្គត់ផ្គង់សាច់សម្រាប់តម្រូវការក្នុងស្រុកបានរហូត ៩៥%»

ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ ពិធីបើកកិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ និងផលិតកម្មសត្វឆ្នាំ២០២២ និងលើកទិសដៅ២០២៣ នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្នៅវថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ចំពោះការងារចិញ្ចឹមសត្វគឺសម្រេចកំណើនបាន ៨,៨%​ក្នុងឆ្នាំ២០២២ ហើយជាលទ្ធផលកម្ពុជាអាចផ្គត់ផ្គង់សាច់សម្រាប់តម្រូវការក្នុងស្រុកបានរហូត ៩៥%  ហើយ​​​កម្ពុជាអាចផ្គត់ផ្គង់សាច់សម្រាប់តម្រូវការក្នុងស្រុកបានរហូត ៩៥% ​​។​

លោករដ្ឋមន្រ្តីបានថ្លែងថា ហើយផលិតកម្មសាច់ ការនាំចេញសត្វ និងផលិតផលសត្វ គឺមានទំហំទឹកប្រាក់ប្រមាណជាង ២ពាន់​លានដុល្លា ក្នុងឆ្នាំកន្លងទៅ។ លើសពីនេះទៀត រោងចក្រក្នុងស្រុក២៦ មានសមត្ថភាពផលិតជាង ១,៥លានតោន/មួយឆ្នាំ ដែលអាចផ្គត់ផ្គង់ចំណីសត្វបាន ៦៧%នៃតម្រូវការក្នុងស្រុក។

បន្ថែំពីនេះ លោករដ្ឋមន្រ្តី​​បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដែលបានខិតខំប្រឹងប្រែងជំនះរាល់ការលំបាក និងបញ្ហាប្រឈមនានា ក្នុងការបំពេញតួនាទី និងភារកិច្ចប្រកបដោយការទទួលខុសត្រូវ ទោះបីក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ក្តី រហូតសម្រេចបានលទ្ធផលល្អប្រសើរជូនអង្គភាព ក្រសួង និងរាជរដ្ឋាភិបាល ដោយអនុវត្តលើសផែនការដល់ទៅ ១១% ។
លោក​​រដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍គន្លឹះដល់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វឱ្យធ្វើការពិនិត្យ និងចាត់អាទិភាពការងារ ដោយមានផែនការច្បាស់លាស់ តម្រង់ទិសទាំងការងារជំនាញ និងនយោបាយ ព្រមទាំងត្រូវចំណាយឱ្យចំគោលដៅ និងមានប្រសិទ្ធភាពការងារពិតប្រាកដ។ ការធ្វើផែនការគឺត្រូវផ្តោតគិតគូរលើសន្តិសុខស្បៀង និងនិរន្តរភាព ផ្អែកលើអាហារមានជីវជាតិតាមទំនៀមទម្លាប់ និងវប្បធម៌ ដោយដាក់សន្តិសុខស្បៀងជាអាទិភាព។
ទន្ទឹមនឹងនេះ ត្រូវមានការយោគយល់នូវសាសនា និងអនាម័យ និងភូតគាមអនាម័យ ព្រមទាំងធ្វើការបែង​ចែងឱ្យច្បាស់លាស់ជាមួយនឹងច្បាប់រដ្ឋ។ លើសពីនេះទៀត ត្រូវធ្វើយ៉ាងណាឱ្យទាំងអ្នកចិញ្ចឹម អ្នកបរិភោគ និងអ្នកពាក់ព័ន្ធក្នុងខ្សែច្រវាក់ផលិតកម្មសប្បាយចិត្ត យល់ត្រឹមត្រូវ មិនមានការយល់ច្រឡំ អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ចំពោះការងារសត្តឃាតដ្ឋាន គឺត្រូវធ្វើឱ្យប្រសើរឡើង និងមានស្តង់ដា មាននិរន្តរភាព និងមានផលចំណេញ ដើម្បីបម្រើជាតិប្រជាជនពិតប្រាកដ។
តាមរយៈសន្និបាតនេះលោក​​ លោក​​រដ្ឋមន្ត្រី បានណែនាំឱ្យមន្ដ្រីគ្រប់លំដាប់ថ្នាក់ព្យាយាមជំរុញបន្ថែម និងដោះស្រាយបញ្ហាប្រឈមក្នុងកម្មវិធីសន្និបាតនេះផ្ទាល់តែម្តង កុំបណ្ដែតបណ្ដោយឱ្យបញ្ហានៅចាក់ស្រេះគ្មានដំណោះស្រាយនោះ។
លើសពីនេះទៀត លោក​​ បានស្នើឱ្យអគ្គនាយកដ្ឋាន វិភាគ ពីតម្លៃសត្វ និងចំណូលចំណាយ ដែលអាចតម្រង់ទិសទាន់ពេលវេលា។

ហើយត្រូវពិនិត្យឡើងវិញ និងមិនត្រូវឱ្យមានការិយាធិបតេយ្យឡើយ តែត្រូវរក្សាធនធានមនុស្សមានសមត្ថភាពនិងធ្វើការឱ្យមានប្រសិទ្ធភាព ឱ្យមានការងារទទួលខុសត្រូវទៅតាមជំនាញ និងបច្ចេកទេសផ្ទាល់។
សូមជម្រាបជូនផងដែរថា វិបត្តិសាកលនៃជំងឺកូវីដ-១៩ បានរុញច្រានសេដ្ឋកិច្ចកម្ពុជាឱ្យធ្លាក់ចូលក្នុងកំណើនអវិជ្ជមាន -៣,១% ក្នុងឆ្នាំ២០២០ ហើយសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី និងបញ្ហាប្រឈមធំៗផ្សេងទៀត បាននិងកំពុងបន្តជះឥទ្ធិពលមកលើសេដ្ឋកិច្ចកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជាបានជំនះបញ្ហាប្រឈម ឧបសគ្គ និងការលំបាកនានា និងបានស្តារសេដ្ឋកិច្ចកម្ពុជាឱ្យសម្រេចបានកំណើន ៣% ក្នុងឆ្នាំ២០២១ និង ៥.២% ក្នុងឆ្នាំ២០២២ ហើយលើសពីនេះទៀត សេដ្ឋកិច្ចកម្ពុជាត្រូវបានគេរំពឹងថា នឹងបន្តភាពល្អប្រសើរនិងអាចសម្រេចកំណើនរហូត ៧%ដូចមុនវិបត្តិកូវីដ-១៩។