ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បញ្ជូនខ្លួនមេតុងទីន ឈ្មោះ ឡុង រ៉ានី មកកាន់តុលាការ ដើម្បីសាកសួរ ពាក់ព័ន្ធនឹងសំណុំរឿងថ្មីឆបោកប្រាក់ជាង ១៣ មុឺនដុល្លារអាមេរិក

ភ្នំពេញ ៖ មន្រ្តីអនុរក្សពន្ធនាគារJP កាលពីព្រឹកថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២៣នេះ បានបញ្ជូនខ្លួន ស្ត្រីជាប់ចោទ ឈ្មោះ ឡុង រ៉ានី មកកាន់

ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ ជាប់ពាក់ព័ន្ធករណី រំលោភទំនុកចិត្ត និង ឆបោកប្រាក់ជាង ១៣ ម៉ឺនដុល្លារអាមេរិក ដែលជាបទល្មើសថ្មី ១ទៀត ប្រព្រឹត្តនៅរាជធានីភ្នំពេញ ។

យោងតាមដីការបស់តុលាការ បានឲ្យដឹងថា ឈ្មោះ ឡុង រ៉ានី អាយុ ៣៥ឆ្នាំ មានទីលំនៅផ្ទះលេខ ៤០ ស ផ្លូវលេខ ៣៥០ សង្កាត់បឹងកេងកង ៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ត្រូវ បានតំណាងអយ្យការចោទប្រកាន់ពីបទ ” មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ” និង ” ឆបោក “។

ជនជាប់ចោទត្រូវបានចាប់ និង ឃុំខ្លួន កាលពីថ្ងៃ ២២ ខែ មករា ឆ្នាំ ២០២២ និង បច្ចុប្បន្ននេះ បានកំពុងត្រូវបានជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ PJ នៅក្នុងរាជធានីភ្នំពេញ៕

ដោយ ៖ ទេព ច័ន្ទ