(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់ទីលានផ្នូរយុទ្ធជនពលី នៅខេត្តកោះកុង បានមានប្រសាសន៍ថា ប្រសិនបើខ្ញុំអាចនិយាយជាមួយអតីតយុទ្ធជនពលីបាន គឺពាំនាំថា ការលះបង់ជីវិតរបស់បងប្អូនសម្រាប់មាតុភូមិកម្ពុជា គឺមិនអត់ប្រយោជន៍នោះទេ បច្ចុប្បន្ននេះ ប្រទេស កម្ពុជា ទទួលបានសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាទីស្តីការក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ យន្ត មីន បានលើកឡើងថា ដើម្បីជាកិច្ចតបស្នងសងគុណដល់ការលះបង់របស់យុទ្ធជនពលី រដ្ឋាភិបាល ដែលមានក្រសួងការពារជាតិជាសេនាធិការ បានរៀបចំសា ងសង់ទីលានផ្នូរយុទ្ធជនពលីជីវិត ដើម្បីបញ្ចុះសព ជាពិសេសអាច ឱ្យបងប្អូនប្រជាពលរដ្ឋរៀបចំធ្វើបុណ្យតាមប្រពៃណីសាសនា អុជធូបបូជា ឱ្យសាកសមនឹងការលះបង់របស់បងប្អូនអតីតយុទ្ធជនពលីជីវិតនាសម័យសង្គ្រាម ដែលបានក្លាយជាចំណែកមួយឱ្យប្រទេ សកម្ពុជា ទទួលបានសុខសន្តិភាព ដូចពេលបច្ចុប្បន្ននេះ។
លើសពីនេះ នាយឧត្តមសេនីយ៍ យន្ត មីន បានបញ្ជាក់ ថា ការតាំងចិត្ត និងការលះបង់របស់យុទ្ធជនពលីទាំងអស់ ដើម្បីឱ្យប្រទេសជាតិទទួលបានសុខសន្តិភាព គឺទទួលបានផ្លែផ្លាហើយ ដូច្នេះ ការរៀបចំសាងសង់ទីលានផ្នូរយុទ្ធជនពលីជីវិត នាសម័យសង្គ្រាមនេះ គឺជាកិច្ចតបស្នងជូនពួកគាត់ ដើម្បីស្របទៅតាមទិសស្លោក របស់ថ្នាក់ដឹកនាំ គឺ «ផឹកទឹកឱ្យនឹកប្រភព ជ្រកម្លប់ឱ្យនឹកឃើញដល់អ្នកដាំ»។
នាយឧត្តមសេនីយ៍ យន្ត មីន បានគូសបញ្ជាក់ ថា៖ «បើសិនជាខ្ញុំអាចនិយាយបានជាមួយសព ដែលកប់នៅក្នុងផ្នូរទាំង៤០០នាក់ជាង ថា អស់លោកស្លាប់មិនអត់ប្រយោជន៍ទេ គឺពិតមានប្រយោជន៍ណាស់ ពីព្រោះការលះបង់របស់បងប្អូន គឺដើម្បីឱ្យប្រទេសជាតិយើងមានសុខសន្តិភាព អីឡូវហ្នឹងប្រទេសជាតិយើង ក្រោមការដឹកនាំដ៏វាងវៃរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យអន្តរជាតិទទួលស្គាល់កម្ពុជា កម្ពុជាមានភាពល្បីល្បាញលើឆាកអន្តរជាតិ អ៊ឹចឹងសូមឱ្យវិញ្ញាណក្ខន្ធអស់លោក អបអរសាទរ និងសូមឱ្យទៅចាប់កំណើតដោយស្ងប់ចិត្ត ហើយការលះបង់ជីវិតរបស់បងប្អូនពិតជាត្រឹមត្រូវ»។
នាយឧត្តមសេនីយ៍ បានបន្ថែមថា សូមវិញ្ញាណ ក្ខន្ធបងប្អូនអតីតយុទ្ធជនដែលបានពលីជីវិត ដើម្បីប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងអស់ ដែលចង់ឱ្យមាតុភូមិកម្ពុជា មានសន្តិភាព ប្រជាជនរស់នៅដោយភាពសុខក្សេមក្សាន្ត គឺទទួលបានដូចអ្វីដែលបងប្អូនបានលះបង់ហើយ ព្រោះថា កម្ពុជាបច្ចុប្បន្ន មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមដំបូលសន្តិភាពកដែលមានគណបក្សប្រជាជ នកម្ពុជា និងមានសម្តេចតេជោ ហ៊ុន សែន ជាប្រធា នគណបក្ស។
ទីលានផ្នូរយុទ្ធជនពលី ត្រូវបានបើកការដ្ឋានសាង សង់កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ៕