ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្រ្តីក្រសួងកសិកម្ម ​ ឌិត ទីណា ជួបពិភាក្សាការងារជាមួយក្រុមហ៊ុន Techno Serve

ភ្នំពេញ៖ លោក​​ ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន Techno Serve។
ក្នុងជំនួបនេះ លោក​​រដ្ឋមន្ត្រី បានសម្តែងនូវស្វាគមន៍ចំពោះក្រុមហ៊ុន ដែលស្វែងរកការសហការគាំទ្រពីក្រសួង ក្នុងការវិនិយោគលើវិស័យកសិកម្ម និងគាំទ្រដល់កសិករ។
នៅក្នុងវិស័យកសិកម្ម បើតាមលោក រដ្ឋមន្ត្រី គោលដៅសំខាន់ គឺសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច។ ពោលគឺធានាឱ្យបាននូវផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ក្នុងស្រុក និងលក់ចេញដើម្បីប្រាក់ចំណេញ ព្រមទាំងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន។
ជាមួយគ្នានេះ ការធ្វើផលិតកម្មដំណាំត្រូវមានផែនច្បាស់លាស់ និងស្របតាមបច្ចេកទេស ដើម្បីធានាបាននូវគុណភាព ស្តង់ដា តម្លៃល្អ និងឆ្លើយតបបានត្រឹមត្រូវតាមតម្រូវការទីផ្សារ។

លើសពីនេះទៀត លោក​​ក៏បានលើកពីយន្តការហិរញ្ញវត្ថុ ដោយធ្វើយ៉ាងណាឱ្យកសិករទទួលបានកម្ចី ដែលមានការប្រាក់សមរម្យដើម្បីជំរុញផលិតកម្ម ព្រមទាំងកម្មវិធីធានារ៉ាប់រងផលិតកម្ម (Crop Insurance) ជាដើម៕